Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងជួយអន្ដរាគមន៍ពលករ៧នាក់ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្រោយចូលធ្វើកម្មករសំណង់ខុសច្បាប់

27-06-2017 11:11

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងស្វែករកមេធាវីស័្មគ្រចិត្ត ជួយការពារក្ដី និងជម្រុញអាជ្ញាធរពាក់ព័ន្ធថៃពន្លឿនដំណើរការកាត់ក្ដី ចំពោះពលករខ្មែរ៧នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ក្រោយចូលធ្វើកម្មករសំណង់ខុសច្បាប់។

ក្រសួងបញ្ជាក់ថា ពលករទាំង៧នាក់នោះ សុទ្ធតែមានស្រុកកំណើតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួននៅពន្ធនាគារខេត្តប្រាជីនបូរី កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។

ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុល ក៏កំពុងសហការជាមួយថៅកែថៃ ដើម្បីរកវិធីធានាខ្លួនពលករខ្មែរទាំងនោះ ឲ្យស្ថិតនៅក្រៅឃុំផងដែរ៕