(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង, លោក អាន គន្ធារ៉ា និងកញ្ញា សំ ស្រីនីត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យតាមចាប់អ្នកបង្ហោះ Facebook ដែលប្រមាថជីវិតសម្តេចថា ជួបគ្រោះថ្នាក់ផ្ទុះយន្តហោះ
២៖ សម្តេចតេជោ ហ៊ុន សែន រំលឹកឱ្យមន្រ្តីទាំងអស់ បញ្ចប់វប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ និងកូនស័ក្តិ៥» ដែលប្រជាពលរដ្ឋស្អប់ខ្ពើមជាទីបំផុត
៣៖ សម្តេចតេជោ ហ៊ុន សែន ទូន្មានមន្រ្តី ឲ្យធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ និងត្រូវរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងសង្គមស៊ីវិលដែលថា ការបោះឆ្នោតនៅកម្ពុជា មិនទាន់មានសេរីភាព និងយុត្តិធម៌គ្រប់គ្រាន់
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ជម្លោះ និងសង្រ្គាម កើតឡើងដោយការជេរប្រទេច និងប្រមាថ មិនចាំបាច់ដល់ មានអាវុធនោះទេ
៦៖ សម្ដេចតេជោ ហ៊ុន សែន៖ បើទោះបី គ.ជ.ប ខំប្រឹងកែទម្រង់យ៉ាងណាក្ដី ក៏នៅតែទទួលការទិតៀនពីគណបក្សនយោបាយខ្លះដដែល
៧៖ សម្តេចតេជោ ហ៊ុន សែន៖ មន្រ្តីដែលចេះតែរាយការណ៍ និងបន្ទោសថ្នាក់ក្រោមមិនគួរឲ្យកាន់ការងារនោះទេ
៨៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានចេញផ្សាយដូចការកំណត់ ខណៈ CPP នៅតែបន្តនាំមុខ
៩៖ ១៤ថ្ងៃក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ នឹងមានការប្រកាសសុពលភាពមេឃុំ-ចៅសង្កាត់ថ្មីជាផ្លូវការ
១០៖ សេចក្តីថ្លែងការណ៍៖ CPP ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤
១១៖ គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិខ្មែរទោះបីបោះឆ្នោតឲ្យបក្សផ្សេងគ្នាក៏ដោយ សូមបន្តរួមជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ព្រះមហាក្សត្រ
១២៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សជាទីទុកចិត្តដ៏រឹងមាំបំផុតសម្រាប់ប្រជាជនកម្ពុជា
១៣៖ ញត្តិរបស់សមាគមខ្មែរក្រោម ត្រូវបានដាក់ជូនរដ្ឋសភា ដោយមិនមានការហែក្បួន
១៤៖ គ.ជ.ប នឹងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យមានសន្លឹកឆ្នោតអត់បានការ ជាង១សែនសន្លឹក ក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤
១៥៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ស្នើឲ្យលើអភិបាលរាជធានីភ្នំពេញថ្មី បង្ក្រាបគ្រឿងញៀនឲ្យអស់នៅតំបន់ត្រពាំងឈូក, លោក ឃួង ស្រេង ប្តេជ្ញាថា នឹងលុបបំបាត់ឲ្យអស់ មិនឲ្យរើឡើងវិញឡើយ
* ព័ត៌មានអន្តរជាតិ (World News)
១៖ អូស្ត្រាលីនឹងចាត់វិធានការក្តៅ ដោយតម្រូវឲ្យបណ្តាញទំនាក់ទំនងសង្គមនានា ប្រគល់ព័ត៌មានទាំងអស់ ពាក់ព័ន្ធជនសង្ស័យជាភេរវករ!
២៖ មនុស្សស្លាប់កើនដល់១៥៣នាក់ ក្នុងករណីផ្ទុះរថយន្តដឹកប្រេងនៅប្រទេសប៉ាគីស្ថាន!
៣៖ ប្រទេសរុស្ស៊ីប្រកាស «ប្រឆាំងដាច់ខាត ចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យអ៊ុយក្រែន» ពីសំណាក់សហរដ្ឋអាមេរិក! ៕