(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា បានរៀបចំបិទវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ ជំនាន់ទី៥ ឆ្នាំ២០១៦.២០១៧ ឲ្យដល់នាយទាហានជាន់ខ្ពស់ចំណុះឲ្យបញ្ជាការដ្ឋាន កងទ័ពជើងគោកនៃ ខ.ភ.ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
ពិធីបិទវគ្គនេះ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរនៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោកន ព្រមទាំងមានការចូលរួមពីសំណាក់ មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការ មេបញ្ជាការរងមកពីគ្រប់កងឯកភាពចំណុះ ឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នឹងនាយទាហានតំណាងស្ថាប័នទ័ព ជំនាញពាក់ព័ន្ធជាច្រើនរូប។
ឧត្តមសេនីយ៍ទោ អ៊ួន សារឿន នាយរងសេនាធិការនឹងជានាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក បានគូសបញ្ជាក់ថា ការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក ដោយបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំគ្រប់កងឯកភាពចំណុះ ឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកនិងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃខ.ភ.ម ពិសេស មេបញ្ជាការកងទ័ពជើងគោគ ការិយាល័យ។ ក្រោយពេលបញ្ចប់វគ្គសិក្ខាកាម ជានាយទាហាន ទាំង៩១នាក់ ទទួលនិទ្ទេសពូកែ០៩នាក់ និទ្ទេសក្រាន់បើ៨៧នាក់ នឹងនិទ្ទេសមធ្យម២នាក់។
ថ្លែងទៅកាន់សិក្ខាកាម ដែលត្រូវបញ្ចប់វគ្គនាពេលនេះ នាយឧត្តមសេនីយ៍ មាស សុភា បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក និងបណ្តាអង្គភាពចំណុះដែលរហូតមកបានសហការគ្នាយ៉ាងល្អជាមួយនិងការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងការរៀបចំឲ្យមានវគ្គហ្វឹកហ្វឺនជាច្រើនសំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឲ្យកាន់តែមានគុណភាពដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ។
លោក មាស សុភា ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា ជ្រាលជ្រៅផ្ញើរជូនចំពោះនាយពលទាហាន យោធាចារ្យនិងសិក្ខាកាមទាំងអស់ក្នុងឱកាសបិទវគ្គហ្វឹកហ្វឺន បំប៉នការងារសេនាធិកានេះផងដែរ។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនជំនាញសេនាធិការគឺជាប្រការចាំបាច់បំផុតតម្រូវឲ្យ ថ្នាក់មេបញ្ជាការមេបញ្ជាការរងគ្រប់កងឯកភាពក្នុង ខ.ភ.ម នៅគ្រប់កងឯកភាពត្រូវតែមានការហ្វឹកហ្វឺនឲ្យបាន ជាប់ជាប្រចាំដល់កងទ័ពលើគ្រប់ជំនាញទាំងជំនាញយោធា ចំណេះដឹងទូរទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗដល់កងទ័ពខ្លួនដើម្បី ខ ភ ម មានគ្រប់លទ្ធភាពចូលរួមពង្រឹងប្រៀបការពារជាតិការពារអធិបតេយ្យ បូរណៈភាពទឹកដីកម្ពុជាកាន់តែរឹងមាំនិងរីកចម្រើន។
លោក មាស សុភា បានបន្តថា នាយទាហានពលទាហានទាំងអស់ក៍ត្រូវគោរពឲ្យបាននូវច្បាប់ ក្រិត្យវិន័យរបស់ ខ.ភ.ម ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិការពារបូរណៈភាព ទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ។
លោក មាស សុភា ក៍បានប្រកាសបិទវគ្គហ្វឹកហ្វឺននេះចាប់ពីពេលនេះតទៅ ព្រមទាំងបានផ្ដល់ជូនវគ្គនូវថវិការបស់ កងទ័ពជើងគោកចំនួន៨លានរៀលផងដែរ៕