(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ កម្ពុជានឹងបើកសម្ភោធជាផ្លូវការ នូវមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលគេទទួលស្គាល់ថា ជាសាលាក្តីខ្មែរក្រហមក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្តី្រ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មជ្ឈមណ្ឌលនេះ នឹងបើកសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក ដែលមានទីតាំងក្នុងបរិវេណអគារមជ្ឈមណ្ឌល តម្កល់ឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជ្រមះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយមានការចូលរួមពីសំណាក់ បញ្ញាវ័ន្ត អ្នកច្បាប់ សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖