Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គិតខ្លី! បុរសម្នាក់ខឹងប្រពន្ធ ដាច់ចិត្តទៅលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ តែសន្យាថា នឹងលោតឲ្យស្លាប់នៅពេលក្រោយ

26-06-2017 16:02

(ភ្នំពេញ)៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដោយមានជម្លោះជាមួយប្រពន្ធរបស់ខ្លួន ក៏បានទៅលោតសម្លាប់ខ្លួនលើស្ពាន ព្រះមុនីវង្សចាស់ តែមិនស្លាប់ ប៉ុន្តែគាត់បានសន្យាថា នឹងលោតលើកក្រោយឲ្យស្លាប់។ ករណីនេះបានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ធ្វើដំណើលើដងផ្លូវ និងសមត្ថកិច្ចប្រចាំការនៅស្ពានព្រះមុនីវង្ស នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

បុរសដែលប៉ុនប៉ងលោតសម្លាប់ខ្លួន ឈ្មោះ យិន ស៊ីថា ហៅប្រេស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅសំណង់មិនរៀបរយ ស្ថិតនៅភូមិផ្អេ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសរងគ្រោះរូបនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនលោតទឹកសម្លាប់ខ្លួន ព្រោះតែរូបគេមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ដោយសាររស់នៅសង្គម គ្មានប្រពន្ធកូនដូចគេ ប៉ុន្តែកាលពីមុនខ្លួន ក៏ធ្លាប់មានប្រពន្ធម្ដងដែរ ហើយបានចែកផ្លូវគ្នាវិញ។

ដោយសារខ្លួនគាត់ធ្វើពិបាកចិត្តពេកក៏សម្រេចចិត្តលោតពីលើស្ពានព្រះមុនីវង្ស ដើម្បីសម្លាប់ខ្លួនតែមិនស្លាប់ និងសន្យាថា លើកក្រោយនឹងលោតសម្លាប់ឲ្យទាល់តែបាន៕