(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដែលដឹកនាំដោយ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា សម្តេចពញាចក្រី ហេង សំរិន ​ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា ត្រឡប់មកដល់កម្ពុជាវិញ នៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

ដំណើរទស្សនកិច្ចរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅប្រទេសឡាវនាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ ឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។ សម្តេច ហេង សំរិន បានបំពេញទស្សនកិច្ច នៅប្រទេសឡាវ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣មិថុនា។

ដោយឡែក ​បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា សម្ដេចប្រធានរដ្ឋសភា បាន​បន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម៕

សូមអានសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖