(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបដិសេធជាលើកទី២ថា លោកគ្មានគណនី Facebook នោះទេ ហើយគណនីណាមួយដែលមានឈ្មោះជាប់ព័ន្ធជាមួយលោក គឺជាគណនីក្លែងក្លាយទាំងអស់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា លោកមាន Page ផ្លូវការតែមួយគត់ដែលមានឈ្មោះថា «Phnom Penh Gendarmerie» ដែលលោកបានអនុញ្ញាតឲ្យបង្កើត ដើម្បីផ្សព្វផ្សាយ ពីសកម្មភាពរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លិខិតបដិសេធលើកទី២ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យដឹងយ៉ាងដូច្នេះថា «បើមានគណនីហ្វេសប៊ុកណាមួយ ដែលមានឈ្មោះជាប់ពាក់ព័ន្ធជាមួយខ្ញុំបាទ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺជាគណនីក្លែងបន្លំទាំងអស់ លើកលែងតែ Page ផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា «Phnom Penh Gendarmerie» តែមួយប៉ុណ្ណោះ ដែលខ្ញុំបាទបានអនុញ្ញាតិឲ្យក្រុមការងារបង្កើតឡើងក្នុងនាមរូបខ្ញុំផ្ទាល់ ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពការងារ របស់អាវុធហត្ថរាជធានីភ្នំពេញ»។
សូមជម្រាបថា ការប្រកាសបដិសេធយ៉ាងដូច្នេះរបស់ លោក រ័ត្ន ស្រ៊ាង ធ្វើឡើងបន្ទាប់មានជនមិនស្គាល់មុខមួយចំនួនតែងយកឈ្មោះរបស់លោក ទៅបង្កើតគណនីហ្វេសប៊ុក និងបង្ហោះសកម្មភាពផ្សេងៗ ហើយកន្លងមកលោកក៏បានចេញមុខបដិសេធម្ដងរួចមកហើយ ដើម្បីកុំឲ្យមានការភ័ន្ដច្រឡំពីមហាជនទូទៅ៕
សូមអានលិខិតបដិសេធលើកទី២ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖