Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សខ្មែររួបរួមជាតិ ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតឃុំ/សង្កាត់ អាណត្តិទី៤ ក្រោយប្រកាសផ្លូវការពីម្សិលមិញ

26-06-2017 14:10

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានចេញសេចក្តីប្រកាសទទួលស្គាល់ នូវលទ្ធផល ផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ។

តាមសេចក្តីប្រកាសរបស់ខ្លួន គណបក្សខ្មែររួបរួមជាតិ បានកត់សម្គាល់ថា កិច្ចដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានចេញផ្សាយដោយ គ.ជ.ប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។ លទ្ធផលនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩ ហើយគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំផងដែរ៕

ខាងក្រោមនេះ ជាលិខិតរបស់គណបក្សខ្មែររួបរួមជាតិ​ ទទួលស្គាល់លើលទ្ធផលផ្លូវការនេះ៖