ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃស្អែក ដើម្បីបញ្ជូលសេចក្តីស្នើវិសោធនកម្ម ច្បាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅក្នុងកិច្ចប្រជុំពេញអង្គ
26-06-2017 09:32
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ ក្រោមអធិបភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីបញ្ចូលសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅក្នុងកិច្ចប្រជុំពេញអង្គ។ នេះបើតាមការប្រកាសរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃនេះ។
របៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែកនេះ រួមមាន៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មាការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើរច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៣។
២៖ ពិនិត្យ និងសម្រេចលើសំណើលេខៈ ០១២/១៧ គសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់គណបក្ស សម រង្សី។
៣៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើទី១០ ព្រឹទ្ធសភា នីតិកាលទី៣។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖