(ឧត្តរមានជ័យ)៖ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅប្រគល់ជូនចៅស្រីភ្លោះចំនួន០៣នាក់ ដែលទើបកើតបានចំនួន០៩ថ្ងៃ នៅភូមិដូនទា ឃុំអំពិល ស្រុកបន្ទាយអំពិល។
ចៅស្រីភ្លោះ៣នាក់នោះ មានឪពុកឈ្មោះ អួន ចក អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ប៊ូន សំបឿន អាយុ២៤ឆ្នាំ បានទទួលអំណោយរបស់សម្តេចតេជោ មានដូចជា៖ អង្ករ២០០គីឡូក្រាម ទឹកដោះគោ០២កេស ស្ករស០៥គីឡូក្រោម ក្រម៉ា០២ សារ៉ុង០២ និងថវិកា៤លានរៀល ព្រមទាំងអំណោយសមាគមន៍មិត្តនារីខេត្ត រួមមានអង្ករ៥០គីឡូក្រាម មី០២កេស ត្រីខ០២យួរផងដែរ៕