(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះច្រើនលើសគេ បានចេញសចក្តីថ្លែងការណ៍ ដោយប្រកាជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា នេះគឺលទ្ធផលដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវនឹងយុត្តិធម៌ពិតប្រាកដ។
គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទសជាតិទាំងមូល។ (ខាងក្រោមជាសេចក្តីថ្លែងការណ៍ទាំងស្រុង)៖