(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញតារាងសំឡេង និងភាគរយគាំទ្រតាមគណបក្សនយោបាយទាំង ១២គណបក្ស ជាលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅតាមរាជធានី-ខេត្តទាំង២៥។
ក្នុងតារាងផ្លូវការដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច បានបង្ហាញថា៖
១៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ
២៖ គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៣,០៥៦,៨២៤សំឡេង ស្នើនឹង ៤៣.៨៣ភាគរយ
៣៖ គណបក្សហ៊្វុនស៊ិនប៊ុច ទទួលបានសំឡេងគាំទ្រចំនួន ១៣២,៣១៩សំឡេង ស្នើនឹង ១.៩៩ភាគរយ
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១២២,៨៨២ ស្នើនឹង ១.៧៦ភាគរយ
៥៖ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៧៨,៧២៤សំឡេង ស្នើនឹង ១.១៣ភាគរយ
៦៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៣១,៣៣៤សំឡេង ស្នើនឹង ០.៤៥ភាគរយ
៧៖ គណបក្សសញ្ជាតិកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ២,១៦១សំឡេង ស្នើនឹង ០.០៣ភាគរយ
៨៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងគាំទ្រចំនួន ៤,៩៨១សំឡេង ស្នើនឹង ០.០៧ភាគរយ
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ៨១៨សំឡេង ស្នើនឹង ០.០១ភាគរយ
១០៖ គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ១,៥០៥សំឡេង ស្នើនឹង ០.០២ភាគរយ
១១៖ គណបក្សអំណាចខ្មែរ ទទួលបានសំឡេងគាំទ្រចំនួន ១,០៣៥សំឡេង ស្នើនឹង ០,០១ភាគរយ
១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រចំនួន ១,២៧២សំឡេង ស្នើនឹង ០.០២ភាគរយ។
គ.ជ.ប បានបន្តថា សន្លឹកឆ្នោតដែលបានការមានចំនួន ៦,៩៧៣,៩១១សន្លឹក និងសន្លឹកឆ្នោតដែលមិនបានការមានចំនួន ១៣៣,៤៨៤សន្លឹក។
បើតាមលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលចេញដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១ ផងដែរ៕