Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ ជាថ្ងៃរ៉យ៉ាហ្វតត្រះ សូមជូនពរបងប្អូនសាសនិកឥស្លាមទាំងអស់ ទទួលបាននូវសេចក្តីសុខចំរើន រកស៊ីមានបាន ក្នុងសុខសន្តិភាព

25-06-2017 08:59

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋសាសនិក ឥស្លាមទាំងអស់ដែលទើបតែឆ្លងបញ្ចប់បួសខែរ៉ម៉ាឌន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃ រ៉យ៉ាហ្វិតត្រះ សូមឲ្យបងប្អូនទទួលបាននូវសេចក្តីសុខ សេចក្តីចំរើន រកស៉ីមានបាន ក្នុងសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរដល់បងប្អូន ប្រជាពលរដ្ឋសាសនិក ឥស្លាមកម្ពុជា រួមនិង បងប្អូនឥស្លាមកម្ពុជា នៅឯបរទេស ព្រមទាំងឥស្លាម នៅលើសកលលោកដែល បាន ឆ្លងបញ្ចប់បួសខែរ៉ម៉ាឌន នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៧ ជាថ្ងៃ រ៉យ៉ាហ្វិតត្រះ សូម អោយទទួលបាន នូវសេចក្ដីសុខ សេចក្ដី ចំរើន រកស៉ី ទទួលទានមានបាន និង ទទួល បានក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ ក្នុង សុខសន្តិភាព គ្រប់ៗគ្នាកុំបីឃ្លាងឃ្លាតឡើយ»។

សូមជម្រាបថា ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែមិថុនានេះ។ ចាប់ពីថ្ងៃអាទិត្យនេះតទៅ ជនមូស្លីមទំាងអស់ អាចបរិភោគបានធម្មតាឡើងវិញហើយ៕