(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ ដើម្បីផ្តល់ជូនគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ ក្នុងឆ្នាំ២០១៧ នេះ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយា ១១គូ និងអ្នកសារព័ត៌មានជាច្រើន នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០១៧។
រង្វាន់ជ័យមង្គលលើកទីមួយ ដែលស្រាបៀរថៃហ្គ័រប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន១១ គូដែលបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN រួមមានរង្វាន់ iPhone 7 ចំនួនបីរង្វាន់ ទូរទស្សន៍ Smart TV ចំនួនបីរង្វាន់ និងទូរទឹកកក ចំនួនប្រាំរង្វាន់។
កម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទីមួយនេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
លោក ញ៉ែម សុជាតិ និងអ្នកស្រី ទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone7 ពីកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៧ បានរៀបរាប់ទាំងក្តីរំភើបរីករាយថា ពួកគាត់ទាំងពីរ បានសប្បាយចិត្តខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយផ្តាំផ្ញើអ្នកមានបំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រពីព្រោះស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសអាចមានឱកាសឈ្នះរង្វាន់ពិសេសជាច្រើនសន្ធឹកសន្ធាប់ទៀតផង។
គួររម្លឹកផងដែរថា ថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬ ដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន ១រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា IPhone 7 ចំនួន៥រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ឮ៥រង្វាន់ និងទូរទឹកកក ចំនួន១០រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។
ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ៕
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ!