(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា នឹងនាំអតិថិជនឆ្នើមកម្រិតC ចំនួន៤១៥នាក់ ទៅកម្សាន្តនៅប្រទេសថៃ កោះភូកេត រយៈពេល២ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «យើងរៀបចំដំណើរកម្សាន្តនេះ គឺដើម្បីថ្លែងអំណរគុណដ៏អតិថិជនឆ្នើមរបស់យើង ដែលតែងជួយជ្រោមជ្រែង និងជំរុញការលក់ស្រាបៀរកម្ពុជា រយៈពេលមួយឆ្នាំកន្លងមកនេះ»។
ក្នុងឆ្នាំ២០១៧ ក្រៅពីប្រទេសថៃ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏នឹងនាំអតិថិជនឆ្នើមប្រចាំឆ្នាំ ទៅប្រទេសជប៉ុន និងអូស្រ្តាលីផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំអតិថិជនឆ្នើមរបស់ខ្លួនទៅកម្សាន្តនៅបរទេស។ កន្លងមក ក្រុមហ៊ុនបាននាំអតិថិជនឆ្នើមទៅកម្សាន្តនៅប្រទេសថៃ ម៉ាឡេស៊ី ហុងកុង និងជប៉ុន៕