Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប នាំយកថវិកាកាកបាទក្រហម និងសប្បុរសជន ជិត៣ម៉ឺនដុល្លារ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា៣

23-06-2017 16:47

(សៀមរាប)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាអភិបាលខេត្តសៀមរាប បាននាំយកថវិកាកាកបាទក្រហមកម្ពុជា និងសប្បុរសជនមួយចំនួន ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ៣ ( ជ័យវរ្ម័នទី ៧ ) នៅក្នុងខេត្តសៀមរាប។

ថវិកាទាំងនេះ មានចំនួនទឹកប្រាក់សរុប ២៩.៥០០ដុល្លារ ដែលឆ្លុះបញ្ចាំងពីការចូលរួមគាំទ្ររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ។

ថវិកាទាំងនោះ មានថវិការបស់សាខាកាកបាទក្រហមខេត្ត ២៥.០០០ដុល្លារ និងថវិកាសប្បុរសជន រួមមាន លោកស្រី អ៊ាន សុខា ៥០០ដុល្លារ កញ្ញា ឃឹម មុនីរ័ត្ន ២.០០០ដុល្លារ និងកញ្ញា ឃឹម ដាលីស ២.០០០ ដុល្លារ៕