(ភ្នំពេញ)៖ មគ្គទេសក៍ទេសចរណ៍ម្នាក់ នៅរាជធានីភ្នំពេញ ដែលឈ្នះរង្វាន់ធំ ៥០,០០០ដុល្លារអាមេរិក ពីស្រាបៀរស្តោតបាលីប៊្លែក (Barrley Black) នឹងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លូន ដោយបើកអាជីវកម្មមួយជាមួយមិត្តភក្តិ។
លោក ហូ ប៊ុនធេង ដែលជាអតិថិជនមានសំណាងដំបូងគេ ឈ្នះរង្វាន់ធំពីស្រាបៀរស្តោត Barrley Black បានឲ្យដឹងក្នុងឱកាសទទួលទឹកប្រាក់ពីក្រុមហ៊ុនកាលពីយប់មិញថា «រង្វាន់ទឹកប្រាក់៥០,០០០ដុល្លារ នេះ នឹងចែកជាបីចំណែកស្មើគ្នាជាមួយមិត្តភក្តិខ្ញុំ ហើយពួកខ្ញុំនឹងយកលុយនេះ ចូលហ៊ុនគ្នា បើកហ៊ាងកាហ្វេមួយ ព្រោះពួកខ្ញុំចង់បើកយូរហើយ តែខ្វះដើមទុន»។
លោក ប៊ុនធេង បានឈ្នះរង្វាន់ធំ ៥០,០០០ដុល្លារ ពីស្រាបៀរស្តោត Barrley Black កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅពេលលោក និងមិត្តភក្តិពីរនាក់ផ្សេង ទៀតមកញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋាន មួយក្នុងរាជធានីភ្នំពេញ។
លោក ប៊ុនធេង បានរៀបរាប់ថា «កន្លងមក ខ្ញុំញ៉ាំតែស្រាបៀរកម្ពុជាទេ ហើយភាគច្រើនត្រូវតែរង្វាន់មួយដបតែប៉ុណ្ណោះ តែនៅយប់ថ្ងៃទី៦ ពេលជួបជុំគ្នាជាមួយមិត្តភក្តិ ខ្ញុំចង់សាកស្រាបៀរស្តោត Barrley Black ម្តង។ ញ៉ាំអស់តែបីកំប៉ុង ក៏គាស់ត្រូវរង្វាន់ ៥០,០០០ដុល្លារនេះតែម្តង។ ខ្ញុំសប្បាយចិត្តមែនទែន!»។ ក្រៅពីទឹកប្រាក់ ៥០,០០០ដុល្លារ ស្រាបៀរស្តោត Barrley Black ក៏ផ្តល់រង្វាន់ទឹកប្រាក់ ១ ពាន់ដុល្លារ ១០ដុល្លារ និង៥ដុល្លា ជាច្រើនរង្វាន់ទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា ស្រាបៀរស្តោត Barrley Black ជាស្រាបៀរគុណភាពខ្ពស់ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលទទួលបានវិញ្ញាបនបត្រ ISO ចំនួនពីរពីចក្រភពអង់គ្លេស។ ស្រាបៀរស្តោត Barrley Black នឹងបន្តចែករង្វាន់ជាប្រាក់សុទ្ធ ៥០,០០០ដុល្លារ ជារៀងរាល់ខែដល់អតិថិជនជាច្រើនទៀត៕