(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។
តាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា សម្រាប់មណ្ឌលប្រឡងត្រូវធ្វើឡើងនៅទូទាំងប្រទេស ដែលមាន១៧៧មណ្ឌល ស្នើនឹង៤,១៥៤បន្ទប់។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវទាក់ទងជាមួយអាជ្ញាធរដែនដី ដើម្បីរៀបចំកម្លាំងថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមណ្ឌលប្រឡង ឲ្យហើយស្រេច មុនបើកសម័យប្រឡង៕
សូមអានជាសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖