(ភ្នំពេញ)៖ យ៉ាងហោចណាស់មានសិល្បករ-សិល្បការិនីល្បីៗ១៨រូប បានសម្រេចចិត្ត ទៅកែសម្ផស្ស ក៏ដូចជាទៅថែរក្សាសម្ផស្ស នៅគ្លីនិកមជ្ឈមណ្ឌលកែសម្ផស្ស មួយដែលមានឈ្មោះថា «ឌែរម៉ូគ្លីនិក» ដើម្បីធ្វើឲ្យសម្ផស្សរបស់ខ្លួននៅក្មេងវ័យ និងរក្សាបាននូវប្រជាប្រិយភាពពីអ្នកគាំទ្រ។ នេះបើតាមការបង្ហើបឲ្យដឹង ពីអ្នកស្រី អ្នកស្រី ហូវ ដាណេ អគ្គនាយិកានៃមជ្ឈមណ្ឌល កែសម្ផស្សល្បីឈ្មោះមួយនេះ។
តាមលើកឡើងរបស់អគ្គនាយិកានៃមជ្ឈមណ្ឌល កែសម្ផស្សល្បីឈ្មោះខាងលើ តាមវិជ្ជាជីវៈក៏ដូចជាក្រមសីលធម៌គ្រូពេទ្យ គឺមិនអាចបញ្ចេញឈ្មោះទាំងអស់ខាងលើក បានឡើយ ប្រសិនបើមិនមានការអនុញ្ញាតពីសាមីខ្លួន ប៉ុន្តែក្រុមតារាទាំងនោះ សុទ្ធតែផ្ដល់សិទ្ធិឲ្យ គ្លីនិកក្នុងការបញ្ចេញឈ្មោះជាសាធារណៈទាំងអស់។ «ពួកគាត់ឲ្យយើងបញ្ចេញឈ្មោះទាំងអស់ ព្រោះយើងបានសុំសិទ្ធគាត់អស់ហើយ ម្យ៉ាងទៀតពួកគាត់ភាគច្រើន ជាតារាផ្សាយពាណិជ្ជកម្មឲ្យ ឌែរម៉ូគ្លី និកកន្លងមក»។ អ្នកស្រី ហូវ ដាណេ ថ្លែងបញ្ជាក់បន្ថែម។
លោកស្រីអគ្គនាយិកាបន្ថែមទៀតថា «មូលហេតុដែលនាំឲ្យតារាល្បីៗទាំងអស់ ខាងលើសម្រុកគ្នាជាបន្តបន្ទាប់ទៅទទួលសេវាកម្មនៅ ឌែរម៉ូគ្លីនិក ក៏ព្រោះតែគ្លីនិកមួយនេះ មានសេវាកម្មផ្នែកសម្ផស្សមិនចាញ់ គ្លីនិកនៅបរទេសឡើយ ត្បិតអី គ្លីនិកមានដុកទ័រល្បីៗទាំងជាតិនិងអន្តរជាតិ ជាពិសេស គឺដុកទ័រជាច្រើនជាអ្នកជំនាញជនជាតិកូរ៉េ និង អាមេរិក ជាងនេះទៅទៀតគ្លីនិក មានដៃគូសហករណ៍ជាមួយគ្លីនិកល្បីឈ្មោះ នៅប្រទេសកូរ៉េ គឺ Mega គ្លីនិក គាត់ចង់បានដុកទ័រកូរ៉េយើងមានដុកទ័រកូរ៉េ ចង់បានដុកទ័រខ្មែរយើងមានដុកទ័រខ្មែរ ចង់ទៅធ្វើនៅកូរ៉េ យើងមានសេវាកម្មបញ្ជូនទៅទៀត»។
អ្នកជំនួញល្បីឈ្មោះខាងសេវាកម្មកែសម្ផស្ស បានបន្តឲ្យដឹងថា មិនមែនមានតែតារាល្បីឈ្មោះទាំង១៨រូប ខាងលើនោះឡើយ ដែលមកទទួលសេវាកម្មសម្ផស្សពី ឌែរម៉ូគ្លីនិក គឺមានតារាល្បីៗជាច្រើនទៀត ព្រមទាំងអតិថិជន ជាមន្ត្រីថ្នាក់ដឹកនាំជាច្រើនរូបទៀត ប៉ុន្តែដោយគោរព តាមវិជ្ជាជីវៈក៏ដូចជាក្រមសីលធម៌ អ្នកស្រី សូមមិនបញ្ចេញឲ្យដឹងឡើយ។
តារាទាំង១៨ រូបនោះ សុទ្ធតែសាមីខ្លួនបានអនុញ្ញាត ឲ្យម្ចាស់គ្លីនិកបញ្ចេញទាំងអស់ ក្នុងនោះមានឈ្មោះដូចខាងក្រោម៖
១/ កញ្ញា ព្រះកាយ ចន្ទ័ ( ធ្វើច្រមុះ និង ចាក់ថ្គាមឲ្យមុខអក្សរ V )។
២/ កញ្ញា ទេព បូព្រឹក ( វះកាត់ច្រមុះ កែទម្រង់មុខអក្សរV ព្រមទាំង ចាក់រំលាយខ្លាញ់ដើមដៃ)។
៣/ កញ្ញា សុខ សីឡាលីន ( ដោះដូរខ្ទង់ច្រមុះ ដែលពីមុនតារាស្រីរូបនេះ ធ្លាប់ធ្វើកន្លែងផ្សេង )។
៤/ កញ្ញា សាសា តារាចម្រៀងថោន ( កិបភ្នែក)។
៥/ កញ្ញា សុគ ន្ធីសា (មកថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ )។
៦/ អ្នកនាង ពេជ្រ សោភា (មកថែរក្សាស្បែកមុខជាប្រចាំ ដើម្បីបំបាត់ស្បែកជ្រីវជ្រួញឲ្យសម្រស់ក្មេងជាងវ័យ )។
៧/ អ្នកនាង ហង្ស សុជាតា (កែទម្រង់មុខឲ្យទៅជាអក្សរV និង ចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។
៨/ លោក សាវីន ហ្វីលីព (ចាក់ប៊ូថកបំបាត់ជ្រីវជ្រួញ និង ថែរក្សាស្បែកមុខឲ្យនៅក្មេង។
៩/ លោក អ៊ែន ឌី (ថែស្បែកមុខឲ្យក្មេង)។
១០/ តារាចម្រៀង STEP (ថែស្បែកមុខឲ្យក្មេង)។
១១/ លោក សុខ សិរីវឌ្ឃនា (ថែស្បែកមុខឲ្យក្មេង)។
១២/ លោក អ៊ុន សុទ្ធា (ព្យាបាលមុខមុន ព្យាបាលស្លាកស្នាម ចាក់ប៊ូថក ដើម្បីបំបាត់ជ្រីវជ្រួញ )។
១៣/ កញ្ញា វីតវីត (ថែស្បែកមុខឲ្យក្មេង)។
១៤/ អ្នកនាង ស្រីម៉ុច អតីត តារាសិចស៊ី (កែទម្រង់មុខឲ្យទៅជាអក្សរV និងចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។
១៥/ កញ្ញា អ៊ុន អាលីហ្សា (វះកាត់ដូរខ្ទង់ច្រមុះ)។
១៦/ កញ្ញា គង់ វង្សយ៉ាទី ( ថែរក្សាស្បែកមុខ និង ស្បែកខ្លួន)។
១៧/ កញ្ញា ថន លក្ខិណា (ថែរក្សាស្បែកមុខ និង ស្បែកខ្លួន)។
១៨/ កញ្ញា សូដា នីតា (កែទម្រង់មុខវី និង ធ្វើចាក់បេប៊ីហ្វេស ដើម្បីឲ្យស្បែកមុខកូនក្មេង)។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនិក» មជ្ឈមណ្ឌលកែសម្ផស្ស «ឌែរម៉ូគ្លីនិក»មានសេវាកម្មកែសម្ផស្សធំៗចំនួន៤ ទី១ ការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយផលិត។ ទី២ ផលការព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទដោយម៉ាស៊ីន និងឱសថ។ ទី៣ ការកែសម្ផស្សដោយមិនវះកាត់។ ទី៤ កែសម្ផស្សដោយការវះកាត់។ មជ្ឈមណ្ឌល សម្ផស្សដដែលនេះ បានបង្កើតនៅឆ្នាំ២០១០ បច្ចុប្បន្នមាន៤ សាខា ក្នុងនោះឌែរម៉ូគ្លីនិក ទួលគោក ឌែរម៉ូគ្លីនិក ផ្សារចាស់ ឌែរម៉ូគ្លីនិក ដេអិន និង ឌែរម៉ូគ្លីនិក បឹងកេងកង ដែលទើបនឹងបើក បំពាក់ឧបករណ៍ម៉ាស៊ីនទើបៗចុងក្រោយគេបង្អស់៕