(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារកណ្ដាលកូរ៉េ ដើម្បីរួមគ្នាធ្វើការស្រាវជ្រាវ ទៅលើប្រធានបទទំនាក់ទំនងរវាងអត្រាប្ដូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដោះដូរបទពិសោធន៍រវាគ្នាទៅវិញទៅមក។
លោកស្រី ជា សេរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាក់ឲ្យដឹងថា «ការរៀបចំថ្ងៃនេះ គឺជាសហប្រតិបត្តិការរវាងធនាគារជាតិ និងធនាគារកណ្ដាលរបស់ប្រទេសកូរ៉េ រៀងរាល់ឆ្នាំយើងតែតែងមានការសិក្សារួម ជាមួយធនាការកណ្ដាកូរ៉េ សម្រាប់ប្រធានបទនៃការសិក្សាឆ្នាំនេះ គឺសិក្សាពីទំនាក់ទំនងរវាងអត្រាប្ដូរប្រាក់ និងអតិផរណា នៅក្នុងសេដ្ឋកិច្ចកម្ពុជា ហើយសង្ឃឹមថា ចុងឆ្នាំនេះយើងនឹងបានលទ្ធិផលផ្សព្វផ្សាយជាសារធារណៈបាន»។
លោកស្រីបន្ដទៀតថា ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតនៅក្នុងកម្រិតដុល្លាររូបនីយកម្មខ្ពស់ កន្លងមកការគ្រប់គ្រងអតិផរណា របស់កម្ពុជារំពឹងភាគច្រើនទៅលើអត្រាប្ដូរប្រាក់ ដូច្នេះប្រសិនបើអត្រាប្ដូប្រាក់ មានស្ថេរភាពល្អ អតិផរណាក៏អាចមានស្ថេរភាពប្រសើរដែល ប៉ុន្ដែយើងចង់ដឹងឲ្យបានកាន់តែច្បាស់ បន្ថែមទៀត ថាតើទំនាក់ទំនងដែលមានកន្លងមកខ្លាំងប៉ុណ្ណា និងត្រូវមានវិធានការអ្វីទៀតដើម្បីអនុវត្តគោលនយោបាយ រូបបិយវត្ថុរបស់យើងដើម្បីរក្សាស្ថិរភាពថ្លៃ។
ការចុះអនុស្សរណៈរវាងធនាគារកណ្ដាលកូរ៉េ និងធនាគារជាតិនៃកម្ពុជា កូរ៉េនឹងផ្ដល់អ្នកជំនាញដែលមកពីមហាវិទ្យាល័យ របស់ប្រទេសកូរ៉េ ឲ្យមកសិក្សាជាមួយអ្នកស្រាវជ្រាវ ធនាគារជាតិ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការបញ្ជូនអ្នកជំនាញកម្ពុជា ទៅសិក្សានៅប្រទេសកូរ៉េ និងអ្នកជំនាញកូរ៉េមកសិក្សានៅប្រទេសកម្ពុជា។
លោកស្រីបញ្ជាក់ទៀតថា សម្រាប់ការស្រាវជ្រាវនេះ «យើងនឹងធ្វើរួមគ្នាដោយរំពឹងនឹងយល់កាន់តែច្បាស់ពីទំនាក់ទំនង
នៃអត្រាប្ដូរប្រាក់ និងអតិផរណា។ សម្រាប់របាយការណ៍នឹងគ្រោងបញ្ចប់ និងផ្សព្វផ្សាយនៅចុងឆ្នាំនេះ»៕