Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ​នៅក្រុងសិរីសោភ័ណ, ម្ចាស់ផ្ទះបានត្រឹមឈរមើល ហើយសម្រក់ទឹកភ្នែកតែប៉ុណ្ណោះ

23-06-2017 13:00

(បន្ទាយមានជ័យ)៖ ពិតជាគូរឲ្យអាណិតណាស់ មួយផ្ទះមួយខ្នងធ្វើពីឈើ ដែលទើបតែបានរស់នៅប្រហែលជាងមួយឆ្នាំ ក៏ត្រូវអគ្គិភ័យដ៏កំណាចឆេះបំផ្លាញខ្ទេចគ្មានសល់ ខណៈដែលម្ចាស់ផ្ទះចេញទៅរកស៊ីអស់។

គ្រោះអគ្គិភ័យនេះ កើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រពភព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះបង្កឡើងដោយ ការឆ្លងចរន្ដអគ្គិសនី ទើបបង្កាត់ចេញពីអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង។ ដោយសារតែផ្ទះនេះសាងសង់ពីឈើ ទើបបានជាឆាបឆេះយ៉ាងលឿនដូច្នេះ បើទោះបីជាមានការជួយអន្ដរាគមន៍ពីសមត្ថកិច្ចជំនាញក៏ដោយ។

សេចក្ដីរាយការណ៍បញ្ជាក់ថា ដោយសារតែម្ចាស់ផ្ទះមិននៅ ព្រោះប្រពន្ធចេញទៅធ្វើការរោងចក្រ រីឯប្ដីចេញទៅរត់តាកស៊ី ទើបផ្ទះចាក់ជាប់ មិនអាចឲ្យអ្នកជិតខាងយកសម្ភារៈអ្វីចេញបាននោះឡើយ៕