(បន្ទាយមានជ័យ)៖ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរដឹកនាំដោយលោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រួលខេត្ត នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យមុខទំនិញ និងមុខម្ហូបចំណីអាហារ នៅតាមម៉ាត និងផ្សារសេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញខាងលើនេះ ដោយមានការចង្អុលបង្ហាញ ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការសំរបសំរួល ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត។
ក្នុងនោះមន្រ្តីកាំកុងត្រូល បានធ្វើការដកហូតទំនិញខូចគុណភាពមួយចំនួនធំរួមមាន៖ ប៉ាតេ កំប៉ុង SPAM ១០កំប៉ុង, ទឹកដោះគោកំប៉ុង PALACE ៨កំប៉ុង, ទឹកត្រីថៃ ៨ដប ទឹកផ្លែឈើ Waha ha ១៦ដប, ទឹករ៉ែធម្មជាតិ Mont Fleut ៩ដប, គូលែនកំប៉ុង និងសាវម៉ាវ Malee ១១កំប៉ុង, នំ Nelstfe ៦ប្រអប់ និងសម្ភារមួយចំនួនទៀត៕