(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្មេងស្រីរងគ្រោះ បានរត់ទៅរាយការណ៍ជូននគរបាលថា ជនសង្ស័យជាបងប្រុសបង្កើតរបស់នាង ប៉ុនប៉ងចាប់រំលោភលើរូបនាង។ ហេតុការណ៍នេះបានកើតឡើងនៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្ទះនារីរងគ្រោះ ស្ថិតនៅភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ អ.ព អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ និងជនសង្ស័យឈ្មោះ អ៊ឹម ស៊ី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ ជនសង្ស័យ និងជនរងគ្រោះរស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាបងប្អូនបង្កើតនិងគ្នា។
នគរបាលបានបន្ដទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានឡើងលើ ផ្ទះចូលទៅបន្ទុបជនរងគ្រោះ ចាប់អោបជនរងគ្រោះ សោយសារុងប៉ងរំលោភ តែខណៈពេលនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកដី រួចរត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ ហើយនគរបាលបានចុះទៅកន្លែងកើតហេតុ ក៏បាននាំខ្លានជនសង្ស័យ មកអធិការដ្ឋាន នគរបាលស្រុកចិត្របុរីតែម្ដង៕