(ភ្នំពេញ)៖ បារខែមកម្ពុជាឆ្នាំ២០១៧ គឺជាស៊េរីនៃព្រឹត្តិការណ៍បច្ចេកវិទ្យានិងអាជីវកម្ម Startup ដែលប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃនៅក្នុងទីក្រុង និងទីរួមខេត្តមួយចំនួន ដូចជាខេត្តរតនៈគីរី ខេត្តកំពត ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំស្ថាបនិកអាជីវកម្ម Startup អ្នកបណ្តុះបណ្តាល អ្នកជំនាញវិជ្ជាជីវៈ អ្នកច្នៃប្រឌិត អ្នកថតរូប និងវីដេអូ អ្នកអប់រំនិងនិស្សិត នៅក្នុងប្រទេសកម្ពុជាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា អាជីវកម្ម ការច្នៃប្រឌិត ភាពជាសហគ្រិន និងការអភិវឌ្ឍអាជីព។
បារខែមកំពត ជាព្រឹត្តិការណ៍ទី៣ នៃស៊េរីនៃព្រឹត្តិការណ៍បារខែមឆ្នាំ២០១៧ និងត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១៧ និង ១៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងខេត្តកំពត ជាមួយនឹងការចូលរួមដោយឥតគិតថ្លៃ។
នៅក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមទាំងអស់មានឱកាសសិក្សាបន្ថែមអំពីការចាប់ផ្ដើមអាជីវកម្ម គំរូអាជីវកម្ម គំនិតផ្តួចផ្តើម ចំណេះដឹងអំពីផលិតផលនិងអតិថិជន ឱកាសទីផ្សារតាមប្រព័ន្ធឌីជីថល និងភាពច្នៃប្រឌិតក្នុងការថតរូបនិងវីដេអូ ។
អ៊ីហ្ស៊ីខម បានចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍បារខែមកម្ពុជា សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ក្នុងគោលបំណងដើម្បីនាំយកនូវភាពប្រសើរឡើងដល់ប្រទេសកម្ពុជា ដោយលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយមានភាពច្នៃប្រឌិតនិងប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ពួកគេ សម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព។
ប្រសិនបើអ្នកគឺជាជំនាន់ក្រោយនៃអ្នកច្នៃប្រឌិត សូមធ្វើការលើកទឹកចិត្តឲ្យអ្នកចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍បារខែមកម្ពុជាដើម្បីធ្វើឱ្យអនាគតល្អរបស់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 010 307 575។