ស្ថានទូតកម្ពុជា ធ្វើអន្ដរាគមន៍ជួយពលរដ្ឋខ្មែរ០៤នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ ក្រោយអាជ្ញាធរឡាវចាប់ខ្លួន
23-06-2017 09:58
(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រូលជាមួយនគរបាលខេត្តចំប៉ាសាក់ ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន០៤នាក់ ដែលត្រូវបានចាប់ខ្លួន ព័ន្ធជាមួយបទល្មើសផ្សេងៗគ្នា នាថ្មីៗនេះ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះថា ពលរដ្ឋខ្មែរទាំង០៤នាក់ ដែលត្រូវអាជ្ញាធរប្រទេសឡាវចាប់ខ្លួននោះ ត្រូវបានដោះលែងហើយ ដោយអនុញ្ញាតឲ្យកម្ពុជាវិញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាំពាក្យរូបនេះបន្ថែមថា ពលរដ្ឋខ្មែរដែលត្រូវដោះលែងនោះ ជាប់ពាក់ព័ន្ធជាមួយបទល្មើស ប្រើប្រាស់ជាតិផ្ទុះដោយគ្មានការអនុញ្ញាត, ឆ្លងដែន និងរៀបការខុសច្បាប់, ប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។
ក្រោយការសម្របសម្រួល ពលរដ្ឋទាំង៤នាក់នេះ បានមកដល់កម្ពុជាវិញហើយ ដោយមានសាច់ញាតិទទួលនៅព្រំដែនកម្ពុជា-ឡាវ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖