Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត! ស្លាប់៤នាក់ និងរងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

23-06-2017 07:24

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ៧ចំនួនគ្រឿង រថយន្តតូច៦គ្រឿង គោយន្ដ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ,ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២២ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១២លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន ១០២នាក់ របួសធ្ងន់ចំនួន២៦០នាក់ និងរបួសស្រាលចំនួន៩៩នាក់៕