(ភ្នំពេញ)៖ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាជាច្រើនរូប នៅក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្មជាច្រើនទៀត បានទទួលនូវចំណេះដឹងថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងទប់ស្កាត់លើការ គំរាមកំហែងតាមបណ្ដាញអ៊ីនធឺណិត និងនិន្នាការលើដំណោះស្រាយប្រពន្ធ៍ Security ។
ការចែករំលែកនូវចំណេះដឹងថ្មីនេះ ធ្វើឡើងក្នុងសិក្ខាសាលា ដែលស្តីអំពី Breaking Cyber Attacks Life Cycle and Network Security Analysis ដើម្បីផ្ដល់ព័ត៌មានថ្មីៗ នៅលើផលិតផលដែលជួយទប់ស្កាត់លើការ គំរាមកំហែងតាមបណ្ដាញអ៊ីនធឺណិត និងនិន្នាការលើដំណោះស្រាយប្រពន្ធ៍ Security សំរាប់ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្ម ដែលរៀបចំឡើងដោយ Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន Palo Alto Networks និង ក្រុមហ៊ុន Savvius, Inc. ប្រព្រឹត្ដិទៅនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ សុខា ភ្នំពេញ (Sokha Phnom Penh Hotel) ដោយបានមានការចូលរួម ពីសំណាក់អតិថិជនជាច្រើន។
លោក ដោក កុសល ដែលជា Senior Head of Enterprise Professional Services Division របស់ក្រុមហ៊ុន Campura បានមានប្រសាសន៍ជាការបើកកម្មវិធី និង ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Palo Alto Networks និងក្រុមហ៊ុន Savvius, Inc. ដែលបានសហការបង្កើតសិក្ខាសាលានេះ នឹងជាពិសេសអរគុណទៅដល់សំណាក់អតិថិជន ទាំងអស់ ដែលបានចូលរួមនាពេលរសៀលនេះ ហើយលោកបានបញ្ជាក់បន្ថែមថា Palo Alto និង Savvius គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ ព្រមទាំងបាន ផ្ដល់នូវដំណោះស្រាយដ៏ល្អបំផុតជូនដល់អតិថិជននាពេលបច្ចុប្បន្ន។
លោក Suthinand Tannil ដែលជា System Engineer Indochina របស់ក្រុមហ៊ុន Palo Alto Networks បានធ្វើការបង្ហាញយ៉ាងក្បោះក្បាយ ថាស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង ក្រុមហ៊ុនបំរើសេវាកម្មជានីមួយៗកំពុងតែលូតលាស់ ប៉ុន្តែនៅតែមានការប្រកួតប្រជែងនៅក្នុងទីផ្សារបច្ចេកវិទ្យាផ្សេងៗ។ យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្នមានការវាយប្រហារតាមបណ្ដាញអ៊ីនធឺណេត (Cyber Attack) នៅក្នុងស្ថាប័ននោះ ដូច្នេះ ក្រុមហ៊ុន Palo Alto Networks មានផលិតជាច្រើនសម្រាប់ផ្គត់ផ្គង់ និងដើម្បីជាដំណោះស្រាយពីការគំរាមកំហែងទាំងនេះដោយវិធីសាស្រ្តក្នុងការភ្ជាប់បណ្តាញ Security ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រពន្ធ៍ Network និងលុបបំបាត់ហានិភ័យផ្សេងៗ។
លោក Ronald Lee ដែលជា Senior Regional Director តំណាងក្រុមហ៊ុន Savvius, Inc. បានបង្ហាញនូវផលិតផលរបស់ខ្លួនថា ដែលមានឈ្មោះថា Savvius Vigil។
លោកបានបញ្ជាក់ថា Savvius Vigil គឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការធ្វើកុសល្យវិច្ច័យទៅលើទិន្នន័យដែលរត់នៅលើបណ្តាញទំនាក់ទំនង (Data Flow On Network) ដើម្បីស្វែងរកអោយឃើញថាលំហូរនៃទិន្នន័យ (Data Flow) ទាំងនោះមានសុវត្តិភាពសម្រាប់ Data Center ឬអត់ ហើយឧបករណ៍នេះមានសារៈសំខាន់បំផុតសម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងបណ្តាញបចេ្ចកវិទ្យា (IT Admin) នៅគ្រប់ប្រភេទនៃក្រុមហ៊ុន ជាពិសេសធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការកំណត់នៅប្រព័ន្នការពារដោយស្វ័យប្រវត្តិ៕