(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជន U17 កម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ U17 របស់វៀតណាម ដោយលទ្ធផលបច្ចេកទេស ៤-០ ក្នុងជំនួបមិត្តភាពអន្តរជាតិរឹតចំណងការទូតលើកទី៥០ឆ្នាំរវាងប្រទេសទាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

U17 បានរបូត២គ្រាប់ក្នុងវគ្គទី១ រយៈពេល៤៥នាទីនៅនាទីទី២៩ និងនាទីទី៤៥ នៅពីមុខអ្នកទស្សនាប្រមាណជិត ១ម៉ឺននាក់ មុនពេលវៀតណាមបានបន្ថែម ២គ្រាប់ទៀតក្នុងវគ្គទី២ នៅនាទីទី៦៣ និងនាទីទី៨៩ ចប់ការប្រកួតពេញ ម៉ោង ៩០នាទី។

តែយ៉ាងណាក៏ដោយ កម្ពុជាក៏មានឱកាសរកគ្រាប់បាល់បំប៉ោងសំណាញ់ទីក្រុងវៀតណាមផងដែរ តែធ្វើមិនបានសម្រេចសោះ បើទោះបីជាគ្រូបង្វឹកជនជាតិជប៉ុនដែលដឹកនាំកម្ពុជាខិតខំផ្លាស់ប្តូរទម្រង់លេង និងប្តូរកីឡាករយ៉ាងណាក៏ដោយ៕