(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា ប៉ះ U17 វៀតណាម ក្នុងមិត្តភាពអន្តរជាតិចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ១០០០០រៀល និង ៥០០០រៀលនាយប់ថ្ងៃពុធ ទី២១ ខែមិថុនា។
មិត្តភាពអន្តរជាតិនេះដែរ ត្រូវបានធ្វើឡើងដើម្បីរឹតចំណងការទូតលើកទី៥០ឆ្នាំ រវាងប្រទេសកម្ពុជា និងវៀតណាម បន្ថែមលើការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ ខណៈកាលពីឆ្នាំទៅកម្ពុជា ធ្លាប់បរាជ័យត្រឹម ១-០ នៅទីនេះដូចគ្នា ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF U16 Youth Championship ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕