(បន្ទាយមានជ័យ)៖ លោកឧកញ៉ា កុក អាន បានចំណាយថវិកាស្ថាបនាផ្លូវថ្មគ្រួសមិចមួយខ្សែប្រវែង៤៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កាត់ពីផ្លូវជាតិលេខ៥ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ង៉ោ ម៉េងជ្រួន អភិបាលលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា អ្នកភូមិ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សិ ព្រះសង្ឃ និងគណៈកម្មការវត្ត សប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន អានកូ របស់ឧកញ៉ា កុក អាន ដែលបានជួយផ្លូវមួយខ្សែរចាក់ថ្មគ្រួសមិច ប្រវែង៤៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កាត់ពីផ្លូវជាតិលេខ៥ ដល់ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងស្ថាបនា បានប្រហែល៥០ភាគរយ ហើយដែលជួយសម្រួលដល់ការ ធ្វើរដំណើររបស់ សិស្សានុសិស្ស ទៅរៀននៅបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ និងប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលក្នុងកាប្រកបការងារផ្សេងៗ បានយ៉ាងងាយស្រួល នេះជាផ្នែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
តំណាងក្រុមហ៊ុន អានកូ របស់លោកឧកញ៉ា កុក អាន បានថ្លែងថា ការស្ថាបនាផ្លូវថ្មមិចនេះ គឺលោកឧកញ៉ាបានទទួលសំណើរពីប្រជាពលរដ្ឋ សំណើថ្នាក់ក្រុង ថ្នាក់ខេត្តក៏បានស្ថាបនាតែម្តង និងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ទាំងនេះហើយសបញ្ជាក់ឲ្យឃើញថា លោកឧកញ៉ាកុក អាន បានចូលចំណែកជាមួយ និងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍតំបន់ណាដែលមានបញ្ហាលំបាកផ្លូវធ្វើដំណើរ ហើយមិនតែប៉ុណ្ណោះខាងក្រុមហ៊ុនតែងតែយកចិត្តទុកដាក់បញ្ហាមនុស្សធម៌ដល់ក្មេងៗ និងចាស់ជរាគ្មានទីពឹងនៅតាមទៅជនបទ ក៏ដូចជានៅតាមទីប្រជុំជនជាដើម។ ហើយដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅរដូវ តែងតែជួបការលំបាកយឺតយ៉ាវ និងខាតបង់ពេលវេលា ក្នុងការធ្វើចរាចរណ៍ចេញចូលភូមិនៅរដូវភ្លៀង ព្រោះផ្លូវនេះមានសភាពស្អិតតែម្តង។
ដោយឡែកព្រះសង្ឃគង់ក្នុងវត្ត អូរល្ហុង មានដីការថាពួកអាត្មាភាព្យឃើញមេឃភ្លៀងម្តងៗ គឺប្រហែលដាច់ចង្ហាន់ឆាន់ហើយ ដោយសារតែផ្លូវខាងលើនេះ មានសភាពស្អិត បង្កឧបសគ្គដល់ពុទ្ធបរិស័ទចំណុះជើងវត្ត យកចង្ហាន់មកប្រគេនដល់ព្រះសង្ឃក្នុងវត្តរបស់អាត្មា។ តែព្រឹកនេះពួកអាត្មាបានឃើញក្រុមការងារអាជ្ញាធរក្រុង អាជ្ញាធរខេត្ត ជាពិសេសវត្តមានក្រុមការងាររបស់លោកឧកញ៉ាកុក អាន បាននាំយកគ្រឿងចក្រមកឈួសឆាយផ្លូវលំឲ្យក្លាយជាផ្លូវថ្មមិច ដើម្បីសម្រួលក្នុងធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕