(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) នឹងបន្ដការប្រកួតដំណាក់កាលទី៤ នារសៀលនេះ ដោយមាន ២គូត្រូវប្រកួតលើទីលានចំនួន ២ផ្សេងគ្នា ដើម្បីសន្សំពិន្ទុឆ្ពោះទៅដណ្ដើមកៅអីដំណាក់កាលទី៥ ។
កម្មវិធីប្រកួតរសៀលនេះ រួមមានក្រុម Cambodian Tiger ប៉ះក្រុមអគ្គិសនីកម្ពុជា នៅកីឡដ្ឋានខេត្តសៀមរាប នៅវេលាម៉ោង ៣រសៀល ។ ចំណែកមួយប្រកួតទៀត គឺក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ត្រូវជួបក្រុមជម្រើសខេត្តស្ទឹងត្រែង នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ ។
ដោយឡែកនៅថ្ងៃទី២៤ ខែមិថុនាចុងសប្ដាហ៍នេះ ក៏មាន ២គូផងដែរ ដែលជាការប្រកួតបញ្ចប់ជើងទី១ នៃដំណាក់កាលទី៤ រួមមានណាហ្គាវើល ត្រូវជួបក្រុមជម្រើសខេត្តស្វាយរៀង និងក្រុមបឹងកេត ប៉ះក្រុមខេត្តឧត្តរមានជ័យ ។ ចាំមើលក្រុមណាខ្លះ នឹងទទួលបានជ័យជម្នះក្នុងជំនួបជើងទី១ នេះ? ៕