(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង, លោក អាន គុន្ធធារ៉ា និងលោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រវត្ថិរំលឹកដល់វីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្ត ៤រូបផ្សេងទៀតឆ្ពោះទៅ រកការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
២៖ សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីប្រកាសផ្លូវការ បណ្ដេញមន្ដ្រីនគរបាលជាតិចំនួន៥៤រូប ដោយសារបោះបង់ចោលការងារ, ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្តាច់ចាប់ពីខែសីហា តទៅ
៣៖ សម្ដេចក្រឡាហោម ស ខេង ព្រលះលោក ស៊ុន ឆ័យ នៅក្នុងកិច្ចប្រជុំសភា រឿងលើកឡើងខុសប្រធានបទ
៤៖ សម្តេច ហេង សំរិន ប្រកាសថា រដ្ឋសភា មិនការពារតំណាងរាស្រ្តណា ដែលប្រព្រឹត្តល្មើសច្បាប់នោះទេ
៥៖ សេចក្តីស្នើច្បាប់ ស្ដីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវបានអនុម័តរួចហើយ ដោយរដ្ឋសភា
៦៖ គ.ជ.ប បិទបញ្ចប់ ការទទួលពាក្យបណ្ដឹងតវ៉ា ចំពោះលទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ដើម្បីត្រៀមប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃ២៥ មិថុនា
៧៖ គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះបន្ថែម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ តទៅ
៨៖ អ្នកទោស៥នាក់ នៅខេត្តកំពង់ស្ពឺ ដែលហែកគុករត់គេចខ្លួន ជាមុខសញ្ញាប្លន់ ឃាតកម្ម និងគ្រឿងញៀន, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន
៩៖ ព្រះសង្ឃ២អង្គ ឈ្លោះគ្នារឿងចាក់សម្លេងធម៌ខ្លាំងៗ រំខានសឹងមិនលក់ ឈានដល់បង្កជម្លោះ ចាក់គ្នាបណ្តាលឲ្យមួយអង្គរបួសធ្ងន់ និងមួយអង្គទៀតត្រូវចាប់ខ្លួន
* ព័ត៌មានអន្តរជាតិ (World News)
១៖ និស្សិតអាមេរិក ដែលកូរ៉េខាងជើងបានដោះលែង តាមគោលការណ៍មនុស្សធម៌នោះ បានទទួលមរណភាព ហើយ
២៖ អាមេរិកបញ្ជូន «យន្តហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿងមកធ្វើការហ្វឹកហ្វឺននៅកូរ៉េខាងត្បូង»ក្រោយនិស្សិត អាមេរិកបាត់បង់ជីវិត!
៣៖ ជនដៃដល់ម្នាក់ស្លាប់ បន្ទាប់ពីបានព្យាយាមបើករថយន្តផ្ទុកគ្រឿងផ្ទុះ បំបុកក្បួនរថយន្តប៉ូលិស នៅទីក្រុងប៉ារីស