
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
រយៈពេល១សប្ដាហ៍នេះ មន្ទីរពេទ្យព្រះអង្គឌួង បានពិនិត្យ និងព្យាបាលអ្នកជម្ងឺទាំងអស់ ជាង២ពាន់នាក់
20-06-2017 14:28
(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យ ព្រះអង្គឌួង ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មានអ្នកជំងឺជាង២ពាន់នាក់ បានចូល និងចេញពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជម្ងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះ មានចំនួន២,២៧៧នាក់ និងអ្នកសម្រាកព្យាបាលថ្មី មាន១៤៦នាក់៕