(បាត់ដំបង)៖ យ៉ាងហោចមនុស្សមួយគ្រួសារ ម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ទុស្សេខ្សែភ្លើងរាលដល់ធុងហ្គាស់ ផ្ទុះទាំងកណ្តាលអាធ្រាត្រ កាលពីវេលាម៉ោង១ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២៧នេះ ស្ថិតនៅចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១៖ ឈ្មោះឌឿន នីកា ភេទស្រី អាយុ៣ឆ្នាំ (ជាកូនស្លាប់) ទី២៖ ឈ្មោះកាន ស៊ីឌឿន អាយុ៣៣ឆ្នាំ (របួសធ្ងន់) ជាប្តី ទី៣៖ ឈ្មោះ ចាន់ នី អាយុ២៥ឆ្នាំ (របួសធ្ងន់)ជាប្រពន្ធ ទាំង៣នាក់ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ រីឯសម្ភារខូចខាតមានផ្ទះមួយខ្នងទំហំ ៤គុណ៥ ម៉ែត្រ (ឈើប្រកសង្ក័សី) ម៉ូតូ២គ្រឿង ពាងទឹក២ និងអីវ៉ាន់ក្នុងផ្ទះមួយចំនួនទៀត។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងរកឃើញមូលហេតុបឋមថា ករណីនេះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងក៏ប៉ះត្រូវធុងហ្គាសទើបផ្ទុះតែម្តង ។
បច្ចុប្បន្ន សាកសពក្មេងរងគ្រោះ ត្រូវសាចញាតិធ្វើបុណ្យតាមប្រពៃណី ចំណែកឪពុកម្តាយបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកសំពៅលូន ដោយមិនដឹងយ៉ាងណានោះឡើយ៕