(ភ្នំពេញ)៖ ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្ត ៤រូបផ្សេងទៀត ក្នុងការធ្វើដំណើរឆ្ពោះទៅរកការវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុននោះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចុះស្រាវជ្រាវ និងចងក្រងបានឯកសារមួយ ស្តីពីដំណើរតស៊ូលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តឆ្ពោះទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រវាយរំលំរបបប៉ុលពត។
កាលពីវេលាម៉ោង២១៖០០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការវរសេនាធំក្នុង របបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាមនុស្សជំនិតរបស់សម្តេចចំនួន ៤រូបរួមមាន លោក នុច ថន, លោក ញឹក ហួន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចដ៏សែនលំបាកភៀសខ្លួនចេញពីបន្ទាយនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រពីប្រទេសវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងដំណើរឆ្ពោះទៅរកការស្រោចស្រង់ប្រទេសជាតិ និងជីវិតប្រជាជនកម្ពុជាពីទ្វារមច្ចុរាជនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងកាត់ឧបស័គ្គ និងគ្រោះថ្នាក់យ៉ាងច្រើន។
សូមទស្សនាវីដេអូស្តីពីដំណើរតស៊ូពុះពារគ្រប់ឧបសគ្គរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូប ឆ្ពោះទៅរកការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត កាលពីឆ្នាំ៤០មុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧)៖