(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក សហការជាមួយមន្រ្តីគយ និងរដ្ឋាករ ប្រចាំច្រកអូររំដួល ចុះចាប់រថយន្ត១គ្រឿង ដឹកទំនិញគេចពន្ធ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ហើយប្រគល់ជូនជំនាញចាត់វិធានការតាមច្បាប់។
មន្រ្តីអាវុធហត្ថស្រុកភ្នំព្រឹក បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយរថយន្តដែលចាប់បាននោះ ម៉ាក SAMSUNG ពាក់ស្លាកលេខ ព្រះសីហនុ 3A-4841 បើកបរដោយឈ្មោះ ពៅ លីហេង អាយុ ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានដឹកទំនិញគេចពន្ធ ប្រភេទទឹកក្រូចម៉ាក Bigo la ចំនួន១,៥៥០យួរ (គ្មានឯកសារបញ្ជាក់ត្រឹមត្រូវ បម្រុងលោតឆ័ត) តែក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្ដង។
ក្រោយចាប់បាន រថយន្ត និងទំនិញ ត្រូវបានរក្សាទុកនៅទីស្នាក់ការគយ និងរដ្ឋាករច្រកអូរំដួល រង់ចាំការដោះស្រាយតាមច្បាប់៕