(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន រដ្ឋសភានៃកម្ពុជា នឹងបន្តបើកសម័យប្រជុំដ្ឋសភាលើកទី៨ នីតិកាលទី៥ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នៅវេលាម៉ោង ៨៖០០ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋសភា៖