(ភ្នំពេញ)៖ ក្រុមហ៊ុន «Obsidian» គឺជាក្រុមហ៊ុនជំនាញ​ខាងព្យាបាលសក់ខូច ដែលមានឈ្មោះល្បី​ជាយូរមកហើយ ​មានប្រភពដើមមកពីប្រទេសកូរ៉េ  នៅតែបន្ដចុះចែកផលិតផល ដល់សិស្សសាលា ដោយឥតគិតថ្លែគ្រប់​សាកលវិទ្យាល័យនានា នាទីក្រុងភ្នំពេញ​ ខណៈដែលមានអតិថិជនជាច្រើន បាននិងកំពុងតែគាំទ្រផលិតផលនេះ។ ជាក់ស្ដែងនៅថ្ងៃនេះ «Obsidian» បាននិងកំពុង​ចែក​ចាយ​ផលិតផល​របស់ខ្លួន​ ដល់សិស្ស-និស្សិត នៅសាលារៀនអន្ដរទ្វីបអាមេរិក​កាំង។

ការចែកផលិតផលរបស់ខ្លួន ដោយឥតគិតថ្លៃ នៅតាមបណ្ដា​សាកលវិទ្យាល័យនេះ ធ្វើឡើងដោយមានការចូលរួម ពីតារាល្បីតំណាង​ឲ្យផលិតផល គឺ​កញ្ញា ពេជ្រ សូលីដា ហៅ ជី​​ជី ក្នុងនោះគ្រាន់តែសិស្ស-និស្សិតទាំងអស់ ចូលរួមថតរូបជាមួយកញ្ញា ជីជី រួចបង្ហោះ​ទៅ​ក្នុង​ Facbook និង​ទទួលបានកាដូ ដោយឥតគិតថ្លៃពី «Obsidian» ភ្លាមៗ។

តារាសម្ដែង និងជាពិធីការិនីដ៏ល្បី​តំណាងឲ្យផលិត Obsidian កញ្ញា ពេជ្រ សូលីដា ហៅជីជី បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន Obsidian នៅតែបន្ដចែកចាយផលិតផល ដល់និស្សិត​តាមសាក​វិទ្យាល័យ ទាំងអ​ស់នៅកម្ពុជា ហើយ​កន្លងមកយើងបានប្រារព្ធ​កម្មវិធីសប្បាយនេះ តាមសាកលវិទ្យាល័យចំនួន៤ហើយ ដែលរួមមានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ, សាកលវិទ្យាល័យអន្ដរជាតិ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងលើកទី៥ គឺសាលារៀ​នអន្ដរទ្វីបអាមេរិកកាំង​»

ស្រីស្រស់ ជីជី បន្ថែមថា ការបន្តចែកជូននូវផលិតផល Obsidian ទៅដល់សិស្ស-និស្សិត តាមសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ ស្គាល់​ពី​ផលិតផល Obsidian ក៏ដូចជាណែនាំ​ដល់និស្សិតផ្សេងទៀត ឲ្យជួយជាវ​ផលិតផលនេះ ពីព្រោះផលិតផលនេះ ល្អបំផុតសម្រាប់ព្យាបាលសក់ខូច និងមានឈ្មោះល្បីល្បាញជាយូរឆ្នាំ ណាស់មកហើយ។

ជាមួយគ្នានេះ​ ​កញ្ញា ជីជី បានផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាសិស្ស-និស្សិត អំពីផលិតផល «Obsidian» ថាជាផលិតផលល្អ មានតម្លៃសមរម្យ ហើយ​កំណើន​​នៃការលក់កើនឡើងច្រើន គួរឲ្យកត់សម្គាល់ ជាពិសេសនាង​ស្នើឲ្យ​គាំទ្រ មេត្តាបន្ដជួយគាំទ្រផលិតផលនេះ​​​​ បន្ថែមទៀត៕