(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ បានស្ទាក់ព័ទ្ធចាប់រថយន្ត១គ្រឿង លួចដឹកឈើក្រាក់គ្រញូង ព្រមទាំងដកហូតបានចំនួន១២៤ដុំ។
ការចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងខណៈដែលរថយន្ត កំពុងតែធ្វើដំណើរមានទិសដៅចូលក្រុងបានលុង ស្ថិតក្នុងថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែអ្នកបើករថយន្តដឹកឈើនោះ បានបើកទ្វាររត់គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាល ដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការស្ទាក់ចាប់រថយន្តនោះ គឺបន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសំងាត់ ហើយរាយការណ៍ជូនថ្នាក់
លើបង្ក្រាបតែម្តង។ ប្រភពព័ត៌មានខាងលើបន្តថា រថយន្តនេះម៉ាកកូរ៉ូណាពណ៌ស ពាក់ស្លាកលេខភព 2យ-0537 ហើយត្រួតពិនិត្យឃើញឈើក្រាក់ក្រញូង១២៤ដុំ ស្មើនិង១៧៥គីឡូក្រាម។
បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌរតនគិរី ចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ៕