(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សារណៈយោគយល់ ស្តីពីការវិនិយោគទន់ រវាងក្រុមហ៊ុនសន្តិសុខ PRINCE SECCURITY SERVICE CO.,LTD របស់កម្ពុជា និងក្រុមហ៊ុនសន្តិសុខ AETOS XHOLDINGS PTE.LTD របស់សង្ហិបុរី នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
លោក ស សុខា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងការីកចម្រើនទើបតម្រូវការឲ្យមានការការពារសន្តិសុខ សណ្តាប់ធ្នាប់ដូច្នេះហើយ វាជាការចូលរួមការកាត់បន្ថយនៅភាពអសកម្មនៅក្នុងសង្គម នេះជាភាពមួយដ៏ល្អដើម្បីប្រទេសជាតិរបស់យើង។ ការរីកចម្រើនទាំងក្នុង និងក្រៅប្រទេសធ្វើឲ្យតម្រូវការងារផ្នែកសន្តិសុខ មានការខ្វះខាតនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយការចូលរួមរបស់មកបណ្តាក់ទន់
ក្រុមហ៊ុនសន្តិសុខ AETOS XHOLDINGS PTE.LTD របស់សង្ហិបុរី ជាមួយក្រុមហ៊ុនសន្តិសុខ PRINCE SECCURITY SERVICE CO.,LTD កម្ពុជា។
លោក សុ សុខា បានបន្តថា «ក្រុមហ៊ុនសន្តិសុខ PRINCE SECCURITY SERVICE CO.,LTD បានចូលរួមកសាងភាពរីកចម្រើនដល់ ប្រទេសកម្ពុជាដូចជាវិស័យសំណង់ ការងារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងម៉េចកាត់បន្ថយ ការលំបាករបស់កងសមត្ថកិច្ចកម្ពុជាជាដើម។ ហើយខ្ញុំតែងតែស្រមៃពេលដែលរូបខ្ញុំ ធ្លាប់រៀននៅប្រទេសសិង្ហបុរី ហេតុអ្វីបានជាប្រទេសយើងមិនមានឱកាស ជាពិសេសអត់មានក្រុមហ៊ុនល្បីៗ មកបណ្តាក់ទន់នៅកម្ពុជារប់សយើង។ ក្រុមហ៊ុនបរទេសតែងតែសំឡឹងទៅមើលសុខសន្តិភាពរបស់ប្រទេសនោះជាមុនសិន ទី២៖ ប្រវត្តិសាស្រ្ត និងទី៣៖ គឺជំនឿទុកចិត្តរវាងក្រុមហ៊ុន និងក្រុមហ៊ុន»។
លោក ស សុខា បានបញ្ជាក់ថា បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើអ្នកវិនោយោគទន់បរទេស ជាច្រើនមកវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុនសន្តិសុខដ៏ល្បីរបស់ប្រទេស សិង្ហបុរីជាដើម។
លោក Bun Kiririth ប្រធានក្រុមហ៊ុនសន្តិសុខ PRINCE SECCURITY SERVICE CO.,LTD កម្ពុជា បានថ្លែងថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យដែលធ្វើឲ្យមានសំណង់ជាច្រើន ដូចជាខូនដូ អាគារខ្ពស់ៗ ដែលធ្វើឲ្យមានតម្រូវការខាងវិស័យ សន្តិសុខដើម្បីការពារនូវទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់ នេះហើយដែលធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តបើកក្រុមហ៊ុនសន្តិសុខឡើង។
លោក Bun Kiririth បានបន្តថា ក្រុមហ៊ុនសន្តិសុខ AETOS XHOLDINGS PTE.LTD ជាក្រុមហ៊ុនបម្រើសេវាកម្មសន្តិសុខលេខមួយនៅប្រទេសសិង្ហបុរី ដូច្នេះហើយខាងក្រុមហ៊ុន ចង់យកបទដ្ឋានស្តង់ដាររបស់ក្រុមហ៊ុនសន្តិសុខលំដាប់អន្តរជាតិ មកបម្រើការងារសន្តិសុខ ជូនប្រជាពលរដ្ឋកម្ពុជា។ នៅពេលដែលក្រុមហ៊ុនសន្តិកម្ពុជា ការសហការជាមួយក្រុមហ៊ុនសន្តិសុខសិង្ហបុរី វាបានផ្តល់ផលប្រយោជន៍ជាច្រើន មកដល់កម្ពុជា ព្រោះក្រុមហ៊ុននេះមានបទពិសោធយូឆ្នាំ និងឈានមុខគេលើវិស័យសន្តិសុខនៅក្នុងទ្វីបអាស៊ី ទាំងបច្ចេកវិទ្យា បទពិសោធន៍ និងជំនាញនៃការគ្រប់គ្រងជាផ្នែកមួយកាត់បន្ថយការលំបាករបស់សមត្ថកិច្ចរបស់កម្ពុជាយើងផងដែរ។
លោក Jackson Lim ប្រធានក្រុមហ៊ុនសន្តិសុខ AETOS XHOLDINGS PTE.LTD បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាពទើបធ្វើឲ្យក្រុមហ៊ុនរបស់លោក មកវិនិយោគទន់នៅក្នុងប្រទេសកម្ពុជា ហើយខាងភាគីសិង្ហបុរី មានការទុកចិត្តលើដៃគូសហការរបស់ក្រុមហ៊ុនសន្តិសុខកម្ពុជា និងទុកចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
លោក Jackson Lim បានបន្តថា នៅពេលដែលក្រុមហ៊ុនរបស់លោក មកវិនិយោគនៅកម្ពុជា សង្ឃឹមថា អាចជួយកាត់បន្ថយការលំបាករបស់មន្ត្រីសមត្ថកិច្ច និងចូលរួមរក្សាសុខសុវត្ថិភាព ឲ្យកាន់តែមានភាពរឹងមាំឡើងមួយកម្រិតទៀត ជាពិសេសលោកសង្ឃឹមថា វិស័យឯកជន និងរដ្ឋខិតខំពួតដៃគ្នារក្សាសន្តិសុខជូនប្រជាពលរដ្ឋ របស់កម្ពុជាឲ្យមានភាពកក់ក្តៅ និងឆាប់រហ័សបន្តទៅមុខថែមទៀត៕