(សៀមរាប)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ អតីតសិក្ខាកាមបណ្ឌិត្យសភា FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ នៅសណ្ឋាគារសូភីតែល ខេត្តសៀមរាប។
សន្និសីទនេះ មានការចូលរួមពីកងកម្លាំងអនុវត្តច្បាប់ ដែលធ្លាប់ទទួលបានទទួលការសិក្សានៅបណ្ឌិតសភា FBI សហរដ្ឋអាមេរិក មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក និងមកពីបណ្តាប្រទេសនានាលើសកលលោក និងនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃជាង ២០០នាក់។
អង្គសន្និសីទដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងតបតាមសំណើរបស់ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI របស់អាមេរិកនោះ ដែលរយៈពេល ០៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា សន្និសីទនេះ នឹងធ្វើពិភាក្សាផ្តោតជាសំខាន់ទៅលើបទល្មើសឆ្លងដែន ដែលផ្តោតសំខាន់ទៅលើការប្រឆាំងភេរវកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា៕