(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី បានអញ្ចើញជាអធិបតី ក្នុងពិធីបិទកម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា និងបំបួសកុលបុត្រកុលធីតាចំនួន៥៨៣អង្គ/នាក់ រយៈពេល៧ថ្ងៃ នៅវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
នាឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ការអបរំសីលធម៌ ព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដល់យុវជន យុវនារី និងក្មួយៗ សិស្សានុសិស្សទាំងអស់ឲ្យយល់ដឹងពីបុណ្យបាបគុណទោស ពិសេសអប់រំផ្លូវកាយ វាចា ចិត្ត ពង្រឹងសីលធម៌ សុជីវធម៌ គុណធម៌ និងចរិយាធម៌ក្នុងសង្គម ជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ការរំលោភសេពសន្ធវៈ យលើដឹងពីបញ្ហាសុខភាព ជម្ងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងក្នុងស្រទាប់យុវជន យុវនារី កុមារា កុមារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី និងលោកស្រី បានប្រគេនបច្ច័យចំនួន១,០០០,០០០រៀល សម្រាប់ឧបត្ថម្ភកម្មវិធីនោះផងដែរ៕