(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការនិង សាសនានិង លោកស្រី នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម និមន្តព្រះសង្សរាប់បាត ព្រះសង្សជាង២៥០អង្គ ដែលមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង១៥០០នាក់។ ការប្រារព្ធពិធីរាប់បាតព្រះសង្សនេះ បានធ្វើឡើងក្នុងវត្តចំបក់ ហៅវត្តពោធិពាន់ ក្នុងឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក នរ រតនៈវឌ្ឍនោ បានលើកឡើងថា ពិធីបុណ្យរាប់បាតដែលមានព្រះសង្ស និតប្រជាពុទ្ធបរិសទ្ធ័ជាច្រើនអង្គនាក់នេះគឺ ក្នុងបំណងបំផុសស្មារតីចលនាមហាជន ឲ្យចេះស្រឡាញ់គោរពសាសនា។
លោកបានបន្តទៀតថា ក្នុងនោះ បានបួងសូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាស ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨១ព្រះវស្សាយាងចូល ៨២ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នេះតែម្តង។ ហើយនិងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសេចក្តីសុខគ្រប់ៗគ្នាផងដែរ៕