(ភ្នំពេញ)៖ ក្រោមស្មារតីលើកកម្ពស់សាមគ្គីភាព ការហាត់ប្រាណដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានចូលរួមក្នុងព្រឹត្តិការណ៍ រត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានភ្ញៀវជាតិ និងអន្ដរជាតិចូលរួមសរុបចំនួន ៥,៣៥២នាក់មកពី ៣៣ប្រទេស ក្រោមការបាញ់កាំភ្លើងបញ្ជា ចេញដំណើរលើវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ដោយលោក ប៉ា សុជាតិវង្ស ។
លោកឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ បានថ្លែងថា «ខ្ញុំមានអារម្មណ៍រំភើប ដែលបានចូលរួមក្នុង ព្រឹត្តិការណ៍នេះ ក៏ដូចជាបានចូលរួមរត់ និងគេផងដែរនោះ។ ការរត់ម៉ារ៉ាតុងនេះ គឺជាការលើកកម្ពស់មួយដល់៖ ទី១-ភាពសាមគ្គីភាព ក្នុងចំណោមយុវជន។ ទី២-កាត់បន្ថយនូវអំពើអបាយមុខទាំងឡាយ ជាពិសេសការសេពគ្រឿងញៀន ។ ក្នុងការរៀបចំនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ និងបន្តគាំទ្រដល់វិស័យកីឡាទាំងអស់នៅកម្ពុជា ក៏ជាការជួយឧបត្ថម្ភជាវិថកា ដល់វិស័យកីឡាផងដែរ។
បើតាមលើកឡើងរបស់លោកឧកញ៉ា ឈិន យ៉ុងសៀង បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ កម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហ័សនៃវិស័យកីឡា។ ជាក់ស្តែងកញ្ញា ស៊ន សៀវម៉ី ព្រមទាំង លោកស្រី កែ ឡេង សម្រេចបាននូវលទ្ធផលដ៏ល្អ នៅក្នុងការប្រកួតកីឡាអន្ដរជាតិ។
លោកឧកញ៉ា ឈិន យ៉ុងសៀង ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាបានទទួលសិទ្ធិ ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡា SEA Games នៅឆ្នាំ២០២៣ខាងមុខនេះ។ ដូច្នេះក្នុងបរិបទនេះក្រុមហ៊ុនឆ្នោតកីឡាជាតិ ក៏ត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ និងត្រូវបានចេញផ្សាយជាសាធារណៈ។
ក្នុងនោះលោកឧកញ៉ា ឈិន យ៉ុងសៀង បានបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិធ្វើឡើងសម្រាប់គោលបំណង លើកកម្ពស់កាយសម្បទាផ្នែករាងកាយ របស់ប្រជាជន លើកកំពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍកីឡាជាតិ តស៊ូដើម្បីកីឡាជាតិកម្ពុជា នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ហើយរាល់មូលនិធិសុខុមាលភាព សាធារណៈទាំងអស់ នឹងត្រូវបានប្រើ ដើម្បីធ្វើការអភិវឌ្ឍសុខុមាលភាពសង្គម ជំនួយ សន្តិសុខ និងធុរកិច្ច មួយចំនួនទៀត។ យើងនឹងធ្វើការបណ្តុះបណ្តាអត្តពលិកឆ្នើមៗ និងគ្រូបង្វឹកមួយចំនួនធំរបស់ប្រទេស កម្ពុជា ដើម្បីជំនួបនៅតំបន់អាស៊ីអាគ្នេយ៍នា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យកាន់តែមានការល្អប្រសើរជាងមុន។
លោកបន្តថា យើងគាំទ្រយ៉ាងខ្លាំងដល់កម្មវិធីកាយសម្បទាថ្នាក់ជាតិ, កីឡានិងការសាងសង់ពហុកីឡាដ្ឋាន, ឃោសនា និងលើកតម្កើងស្មារតីកីឡា។ ក្នុងឆ្នាំនេះយើងបានរួមចំណែក អភិវឌ្ឍវិស័យកីឡាដល់សាលារៀនមួយចំនួន, ឧបត្ថម្ភថវិកាដល់អត្តពលិកជាតិ ក្នុងការប្រកួតកីឡាអូឡាំពិក, ឧបត្ថម្ភការប្រកួតកីឡាជាតិលើកដំបូង, ការគាំទ្រជា លក្ខណៈបុគ្គលក្នុងគម្រោង នៃការប្រកួតបោះប៊ូលវ័យចំណាស់។ លើសពីនេះទៀត យើងបានរួមចំណែកឧបត្ថម្ភដល់វិស័យអប់រំ, បរិច្ចាគកំលាំងដល់ សហគមន៍ព្រះពុទ្ធសាសនា ព្រមទាំងទិញអង្ករផ្តល់ជូន ប្រជាជនក្រីក្រផងដែរ។ ប្រទេសចិនមានសុភាសិតមួយថា៖ «ផឹកទឹក កុំភ្លេចប្រភព» យើងតែងតែចងចាំ ក្នុងចិត្តជានិច្ចដល់ ការលើកកម្ពស់កីឡាជាតិ និងបេសកកម្មសុខុមាលភាព សាធារណៈជនយើងជឿជាក់ថា ប្រជាជននិងអង្គការចូលរួម និងគាំទ្រ កាន់តែច្រើនលើ វិស័យកីឡាកម្ពុជា នឹងអភិវឌ្ឍបន្ថែមទៀតដោយចេញពីតំបន់អាស៊ីឆ្ពោះ ទៅកាន់សកលលោក៕