(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកសម្ពោធលក់គម្រោងថ្មីរបស់ខ្លួនជាផ្លូវការគឺ ដឹ ផាក លែន ៥៩៨ ដើម្បីបំពេញតម្រូវការទីផ្សារ តាមរយៈព្រឹត្តិកាណរ៍ដ៏អស្ចារ្យ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។
គម្រោងថ្មី ដឹ ផាក លែន ៥៩៨ សាងសង់លំនៅឋានរចនាបទបែបអឺរ៉ុបចំនួនប្រាំមួយប្រភេទ គឺវីឡាឃ្វីន, វីឡាឃ្វីនប្រភេទ A, វីឡាភ្លោះ, វីឡាកូនកាត់ប្រភេទ A, វីឡាកូនកាត់ប្រភេទ B, និងហ្សប់ហោស៍។ ក្រៅពីលំនៅឋានប្រណិត គម្រោងនេះមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងក្លឹបហាត់ប្រាណ ដែលមានឧបករណ៍ហាត់ប្រាណគ្រប់ប្រភេទ អាងហែលទឹក ហាងកាហ្វេ និងកន្លែងក្មេងលេង ដែលផ្ដល់ផាសុកភាព និងភាពទាន់សម័យក្នុងការរស់នៅ។
ដឹ ផាក លែន ៥៩៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ (ផ្លូវឯកឧត្តមជា សុផារ៉ា) ដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចម្ងាយពីរង្វង់មូលកាំកូស៊ីធីប្រហែលបួនគីឡូម៉ែត្រ។ គេអាចធ្វើដំណើរចេញពីគម្រោងនេះទៅកាន់ផ្សារទំនើប Aeon Mall II ឬផ្សារ Macro Mall ចម្ងាយប្រហែលបីគីឡូម៉ែត្រ ទៅផ្លូវជាតិលេខ៥ចម្ងាយត្រឹមតែ៩០០ម៉ែត្រ ទៅផ្លូវជាតិលេខ៦A តាមផ្លូវលីយ៉ុងផាត់ និងទៅផ្លូវជាតិលេខ៤តាមផ្លូវទំនប់កប់ស្រូវបានយ៉ាងលឿន។ ក្រៅពីនេះ មានផ្លូវធំទូលាយពុះកណ្ដាលគម្រោង ដឹ ផាក លែន ៥៩៨ ភ្ជាប់ទៅនឹងផ្លូវទៅកាន់ទួលសង្កែ ឬមករង្វង់មូលគល់ស្ពានជ្រោយចង្វារ។ អ្វីដែលកាន់តែពិសេស គម្រោង ដឹ ផាក លែន ៥៩៨ ស្ថិតនៅចំគោលដៅនៃគម្រោងអភិវឌ្ឍជាច្រើន ដែលកំពុងរីកដុះដាលដូចផ្សិត។
ក្រៅពីនៅមិនឆ្ងាយពីផ្សារទំនើប សាលារៀនលំដាប់អន្តរជាតិដូចជា Learning Jungle Toul Kork Elementary Campus នៅលើផ្លូវ៥៩៨, សាលា Australian International School Phnom Penh នៅលើផ្លូវអង្គរ និងសាកលវិទ្យាល័យ American University of Phnom Penh ក៏នៅតាមបណ្ដោយផ្លូវ៥៩៨នោះដែរ ស្ថិតនៅចម្ងាយតិចជាងបីគីឡូម៉ែត្រពីគម្រោង ដឹ ផាក លែន ៥៩៨។ លើសពីនេះ គេអាចប្រើប្រាស់សេវាកម្មធនាគារ ដែលមាននៅក្បែរនោះ មជ្ឈមណ្ឌលវាយកូនហ្គោល ហាងកាហ្វេ ភោជនីយដ្ឋាន មន្ទីរពេទ្យ សាលារៀនរដ្ឋ និងស្ថាប័នរដ្ឋជាច្រើនទៀត។
ប្រភេទលំនៅឋាននីមួយៗ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងអត្ថប្រយោជន៍ជាច្រើនដែលនឹងទទួលបានពីការទិញលំនៅឋានក្នុងគម្រោង ដឹ ផាក លែន ៥៩៨ នេះ ត្រូវបានធ្វើបទបង្ហាញតាមរយៈអេក្រង់ដ៏ធំក្នុងពិធីសម្ពោធលក់គម្រោងនេះជាផ្លូវការ។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ជីប ម៉ុង លែន គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលផ្ដត់ផ្គង់សម្ភារៈសំណង់នាំមុខគេនៅកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង លែន បានសម្ពោធគម្រោងទីមួយរបស់ខ្លួនគឺ ដឹ ផាក លែន សែនសុខ ដែលសង់លំនៅឋានប្រណិតជាច្រើនប្រភេទ។
គម្រោងទីមួយទទួលបានការគាំទ្រជាខ្លាំង លើរចនាបថទាន់សម័យ គុណភាពសំណង់រឹងមាំ និងសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ។ កាត់តែពិសេស គម្រោងថ្មីនេះនឹងសាងសល់លំនៅឋានដោយប្រើប្រាស់ពុម្ភអាលុយមីញ៉ូមក្នុងការចាក់សសរ ប្លង់សេ ឬធ្នឹមផ្ទះ ដែលធានាមិនប្រេះស្រាំ ដំបូងគេក្នុងប្រទេសកម្ពុជា៕