(កោះកុង)៖ ដោយមើលឃើញ នៅភាពលំបាកក្នុងជីវភាពរស់នៅរបស់ លោក អៀង ប៉ូច អធិការរងស្រុកមណ្ឌលសីម៉ា ដែលមានជំងឺរ៉ាំរ៉ៃដើរមិនរួច ហើយប្រពន្ធបានស្លាប់ចោរពេលថ្មីនេះទៀត និងមានកូនក្នុងបន្ទុក២នាក់ទៀត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមណ្ឌលសីម៉ា ចាត់ឲ្យក្រុមការងារនាំអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូន។
លោក ហាក់ ឡេង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីម៉ា បានឲ្យដឹងថា ដោយមើលឃើញភាពលំបាក ក្នុងជីវភាពក្រុមគ្រួសារ លោក អៀង ប៉ូច អធិការរងស្រុកមណ្ឌលសីម៉ា ថ្ងៃនេះ លោកបាននាំនូវថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុមណ្ឌលសីមា ហើយក្រៅពីថវិកា ក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
លោក ហាក់ ឡេង បានបញ្ជាក់ថា គ្រួសារលោក អៀង ប៉ូច ជីវភាពក្រលំបាកណាស់ ពិសេសប្រពន្ធបានស្លាប់នៅពេលថ្មីនេះ ហើយបានបន្សល់ទុកកូន២នាក់ អាយុ៩ឆ្នាំ និងម្នាក់៦ឆ្នាំ ទុកឲ្យគាត់ចិញ្ជឹម ហើយខ្លួនគាត់ធ្លាក់ខ្លួនឈឺដើរមិនរួចទៀត ដោយសារជំងឺខ្លាញ់រុំបេះដូង ហើយសម្ពាធសសៃរឈាម។
ទោះបីជាអំណោយទាំងនេះ វាតិចតួចមែនតែវាជាសិល្បៈចែករំលែក ហើយអាចជួយដោះស្រាយ ក្នុងជីវភាពបានមួយរយៈដែរ៕