(ភ្នំពេញ)៖ នៅថ្ងៃទី១៧ និងទី១៨ ខែមិថុនា ឆ្នាំ២០១៧ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និង សាលា អន្តរជាតិ ស៊ី អាយ អេ ភីភី បាន និងកំពុងទៅចូលរួមតាំងពិព័រណ៍កុមារ និងគ្រួសារប្រចាំឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្យ។
សាលាទាំងពីរ ស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល នៃសាលាអន្តរជាតិនៅក្នុងប្រទេស ដោយសាលា ស៊ី អាយ អេ ហ្វឺសត៍ មានការទទួលស្គាល់គុណភាពអប់រំ ពីសមាគមន៍សាលា និងសាកលវិទ្យាល័យនៃលោកខាងលិច (WASC) សម្រាប់សិស្សពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី៨ ព្រមទាំងសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី ដែលផ្តល់កម្មវិធីសិក្សាអាមេរិក គុណភាពខ្ពស់ ដែលស្ថិតក្រោមស្ថាប័នអប់រំអន្តរជាតិកម្ពុជា ដ៏មានកិត្យានុភាព។
ចក្ខុវិស័យ គឺធ្វើឲ្យសិស្សគ្រប់រូបទទួលបាននូវ ភាពជោគជ័យកម្រិតខ្ពស់ ដើម្បីអាចផ្តល់ឥទ្ធិពលជាវិជ្ជមាន ដល់ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោក។ ដូច្នេះហើយ សាលាទាំងពីរមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធានាថា គ្រូបង្រៀនមានសមត្ថភាព ជាអ្នកអប់រំក្មេងតូច ហើយសម្ភាររូបវន្តទំនើប ធ្វើឡើងទៅតាមគោលបំណង និងបំពាក់សម្ភារសម្រាប់ការសិក្សា ប្រកបដោយភាពច្នៃប្រឌិត។
ក្នុងពេលរៀបចំពិព័រណ៍ សាលាទាំងពីរ ក៏មានផ្តល់ជាការបញ្ចុះតំលៃ លើការចុះឈ្មោះសម្រាប់វគ្គសិក្សាវិស្សមកាល និងឆ្នាំសិក្សាថ្មី ២០១៧-២០១៨។ មាតាបិតាអាចជជែកជាមួយគ្រូខ្មែរ និងអន្តរជាតិ ដើម្បីអាចស្វែងយល់វិធីសាស្រ្តនៃការសិក្សា និងគរុកោសល្យក្នុងការបង្រៀន មើលពីសម្ភារនៃកម្មវិធីសិក្សា ព្រមទាំងប្អូនៗនឹងទទួលបានការសប្បាយរីករាយជាមួយ ការលេងគូរមុខ និងល្បែងកុមារផ្សេងៗទៀតជាច្រើន៕