នៅរសៀលនេះ លោក ឃឹម វុទ្ធី ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ (Video inside)
16-06-2017 15:03
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃឹម វុទ្ធី ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាផ្លូវការ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅសាលសត្យា ក្រសួងព័ត៌មាន។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត៕