(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា បានបើកសម្ពោធនូវ​រថយន្តម៉ូដថ្មី​មួយទៀត ដើម្បីជ្រៀតចូលមក​​ក្នុងប្រទេសកម្ពុជា ម៉ាក «​ Isuzu MU-X» នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារអ៊ីនធ័រខន ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន មកពីប្រទេសថៃ និងដៃគូពាណិជ្ជកម្មជាច្រើននាក់។

ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ បន្តពង្រីកទីផ្សារ​ រថយន្តនៅកម្ពុជា តាមរយៈការបង្ហាញជូននូវម៉ូ ដែលថ្មីបំផុត​ នៃរថយន្ត SUV «The New Isuzu MU-X» ដែលត្រូវបានរៀបចំរចនាម៉ូត​ឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ដើម្បីធ្វើឲ្យកាន់តែស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុខភាពពេញលេញ ទាំងនេះឆ្លុះ​បញ្ចាំងពីភាពល្អដាច់គេ បើប្រៀបធៀបជាមួយនឹង រថយន្តផ្សេងទៀត។

លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា​ ដែលជាក្រុមហ៊ុនចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ Pickups និង SUV ផ្តាច់មុខនៅ​កម្ពុជា បានថែងឲ្យដឹងថា «ការទទួលបានឱកាសជ្រៀតចូល ក្នុងទីផ្សារនៃរថយន្តភីកអាប់ “Isuzu D-Max” និង “Isuzu MU-X” SUVs នៅក្នុងទីផ្សារសំខាន់ៗ ដូចជា កម្ពុជា និងឡាវ គឺជាជំហានសំខាន់បន្ទាប់ទៀត សម្រាប់ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ នៅក្នុងទីផ្សារតំបន់អាស៊ាន។ ការទាក់ទាញចំណាប់អារម្មណ៍ នៃម៉ាក “Isuzu” អស់រយៈពេលមួយឆ្នាំពេញ នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូននូវគុណភាព យានយន្តពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជាមួយនឹងកំណើន នៃការលក់ និងសេវាកម្មក្រោយការលក់ ដើម្បីពង្រឹងទំនុកចិត្ត ម្ចាស់យានយន្ត ជាលទ្ធផលទទួលបានកំណើន នៃការលក់ ចំនួន ៩០% នៃរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជា»

លោកបន្តថា «ដូចនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នាពេលបច្ចុប្បន្ន របស់អ្នកប្រើប្រាស់យានយន្ត ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សូមបង្ហាញជូននូវរថយន្ត “The New Isuzu MU-X” ដែលជាប្រភេទរថយន្ត SUV ថ្មីបំផុត ពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ សម្រាប់ទីផ្សារ​ពិភពលោក ជាមួយនឹងរថយន្ត “Isuzu D-Max”។ រថយន្ត “The New Isuzu MU-X” នឹងធ្វើឲ្យរញ្ជួយទីផ្សារ រថយន្តប្រទេសកម្ពុជា សារជាថ្មីជាមួយនឹងគោលគំនិត “Uniquely You”។ ការរចនាម៉ូដ ជាមួយនិងរចនាបថថ្មី ជួយបង្កើតនូវលក្ខណៈពិសេស បំពេញទៅតាមចំណង់ចំណូលចិត្ត អ្នកប្រើប្រាស់ ដូចជាផ្ទៃខាងក្នុងពណ៌លឿង ស្រស់ស្អាតទាក់ទាញ ផ្តល់ជូននូវ ភាពល្អឆើតឆាយ និងផាសុកភាព ប្រៀបដូចប្រភេទរថយន្តប្រណិត ប្រព័ន្ធជើងក្រោមមានលំនឹងល្អ បច្ចេកវិទ្យាទំនើប​ទាន់សម័យ និងមានមុខងារពិសេសៗជាច្រើន ដើម្បីបម្រើដល់គ្រប់បែប ផែននៃជីវិតរស់នៅ នឹងប្រព័ន្ធសុវត្ថិភាពបន្ថែម​ពិសេសៗ រួមមានពោងសុវត្ថិភាព SRS ចំនួន​៦ និងប្រព័ន្ធគ្រប់គ្រងល្បឿន ពេលបើកបរចុះចំណោត (HDC) ជាដើម»

លោក Akira Odagaki បានសង្ត់ធ្ងន់ថា «យើងជឿជាក់ថា រថយន្ត “The New Isuzu MU-X ” នឹងក្លាយជាកម្លាំងជម្រុញ ដ៏សំខាន់សម្រាប់ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប ដើម្បីបង្កើនចំនួន នៃការលក់ឲ្យបានខ្ពស់ និងជួយឲ្យម៉ាករថយន្ត អ៊ីស៊ូហ្ស៊ុ សម្រេចបានគោលដៅខ្ពស់ នោះគឺកា​រអភិវឌ្ឍ និងបង្កើតនូវផលិតផលប្រកប ដោយគុណភាពសម្រាប់ អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញ ពិភពលោក។ រថយន្តម៉ូដែលថ្មី នឹងមានដាក់តាំងនៅអគារតាំងបង្ហាញ នៃក្រុមហ៊ុន K (Cambodia) Co., Ltd. ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំនេះ។ តម្លៃចាប់ផ្តើមពី ៤៨,៩០០ ដុល្លាអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X!»

សូមបញ្ជាក់ថា រថយន្ត Isuzu Mu-X ផ្តល់ជូនសមត្ថភាពបើកបរ ដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថា​មពលខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត​សុវត្ថិភាពខ្ពស់បំផុត ទៅតាមបទដ្ឋានរបស់ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ដែលទទួលបាន​ទំនុកចិត្ត ពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែន នៃជីវិតរស់នៅខុសៗគ្នា។ ការផ្តោតយកចិត្តទុកដាក់ លើទីផ្សារអនឡាញ ជួយឲ្យយើងផ្សព្វផ្សាយដល់ អតិថិជនគោលដៅ​យ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់រថយន្ត អ៊ីស៊ូហ្ស៊ុ ផងដែរ។ បន្ថែមពីលើនេះ ក្នុងអំឡុងពេលនៃការដាក់សម្ពោធ​ នូវម៉ូដែលថ្មី ជាលើកដំបូង ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ក៏ផ្តល់ជូននូវរថយន្ត “The New Isuzu MU-X ” The Launch Edition ដែលចំនួន មានកំណត់ត្រឹមតែ១៥ គ្រឿងប៉ុណ្ណោះ៕