(ភ្នំពេញ)៖ លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងតាមរយៈ Facebook ថា រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដោយប្រាក់ឧបត្ថម្ភស្មើនឹងប្រាក់ឧបត្ថម្ភដូចពេលចូលឆ្នាំខ្មែរដែរ ដោយចំណាយសរុបប្រមាណ៣០,០០០លានរៀល។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា «នៅក្នុងពិធីបុណ្យភ្ជំបិណ្ឌខាងមុខនេះ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ឧបត្ថម្ភពេលចូលឆ្នាំដែរ (ចំណាយសរុបប្រហែល៣០០០០លានរៀល)»។
លោក ខៀវ កាញរីទ្ធ បានបញ្ជាក់ថា នេះជាការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ៕